Connect with us

ព័ត៌មានជាតិ

មនុស្សវ័យចាស់មួយចំនួន នៅតែ មិនបោះបង់ទម្លាប់អានកាសែតបោះពុម្ព

បានផុស

នៅ

ក្នុងពេលដែលបច្ចេកវិទ្យាកាន់តែជឿនលឿនទៅមុខ ស្ថាប័នព័ត៌មានស្ទើរតែទាំងស្រុងបានងាកទៅបង្កើតគេហៈទំព័រ អេប និងផេកផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

ប៉ុន្តែយ៉ាងនេះក្តី បច្ចុប្បន្ននេះអ្នកមើលពត័មានទូទៅគឺមានការបែងចែកគួរឲ្យកត់សម្គាល់ ក្នុងនោះមនុស្សដែលមានវ័យចាស់មួយចំនួន មិនទាន់បោះបង់ការអានព័ត៌មានតាមរយៈការសែតបោះពុម្ភនៅឡើយនោះទេ បើទោះបីកាសែតបោះពុម្ពស្ទើរតែបិទទាំងស្រុងដោយសារតែលក់មិនដាច់ ខណៈដែលមនុស្សជាច្រើនបានមើលព័ត៌មានតាមរយៈទូរស័ព្ទដៃអស់ទៅហើយ។

ប្រជាពលរដ្ឋម្នាក់រស់នៅ រាជធានីភ្នំពេញ លោក ជា សារុន បានប្រាប់ថា សព្វថ្ងៃនេះពិតមែនតែប្រទេសយើងក៏ដូចជាពិភពលោកមានការជឿនលឿនលើវិស័យពត័មានរហ័សទាន់ចិត្តតាមរយះប្រពន្ធ័ទូរសព្ទ័ ក៏ប៉ុន្តែមនុស្សវ័យកណ្តាលឡើងគឺមិនទាន់បោះបង់ការអានពត័មានតាមរយះកាសែតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រាប់ថា មូលហេតុដែលមនុស្សចាស់ភាគច្រើននៅតែបន្តការអានពត័មានតាមរយះទំពរ័កាសែតនោះគឺជាទម្លាប់ដែលមិនអាចបោះបង់បាន ទោះជាពត័មានមានការយឺតយ៉ាវក៏បានលំអិតផងដែរ។ដូច្នេះបើនៅមានកាសែតបោះពុម្ភលក់គឺមនុស្សចាស់ៗនៅបន្តទិញយកមកអានជារៀងរហូត។

គួរបញ្ជាក់ថាចាប់តាំងពីមានភាពជឿនលឿនលើវិស័យពត័មានតាមរយះទូរសព្ទ័ដៃមកគឺការបោះពុម្ភផ្សាយលើទំពរ័កាសែតត្រូវបាត់បង់ជាបណ្តើៗសឹងតែគ្មានសល់ ក្នុងនោះកាសែតល្បីល្បាញធំក៏ត្រូវបានបិទព្រោះលក់មិនដាច់ហើយចំណាយទ្រង់ទ្រាយធំ៕

អត្ថបទ៖នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម