ព័ត៌មានអន្ដរជាតិ
លោក ណេតាន់យ៉ាហ៊ូ សរសើរលោក ត្រាំ លើគម្រោងយកជនជាតិប៉ាឡេស្ទីនចេញពីហ្គាហ្សា
ផ្ទុយពីអន្តរជាតិភាគច្រើនដែលបានរិះគន់ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា មិនមានអ្វីខុសទេនៅក្នុងគំនិតរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការបម្លាស់ទីប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា។

មេដឹកនាំអ៊ីស្រាអែល បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅលើទូរទស្សន៍ Fox News កាលពីថ្ងៃពុធទី៥កុម្ភៈថា៖ «គំនិតជាក់ស្តែងនៃការអនុញ្ញាតឲ្យប្រជាជនហ្គាហ្សាដែលចង់ចាកចេញ អាចចាកចេញបាន។ ខ្ញុំចង់និយាយថា តើមានអ្វីខុស? ពួកគេអាចចាកចេញ ពួកគេអាចត្រឡប់មកវិញ។ ពួកគេអាចផ្លាស់ទីលំនៅ និងត្រឡប់មកវិញ។ ប៉ុន្តែអ្នកត្រូវតែកសាងហ្គាហ្សាឡើងវិញ»។
ក្រុមសិទ្ធិមនុស្ស បានចាត់ទុកទង្វើនេះគឺជាការបោសសម្អាតជនជាតិភាគតិច និងបានថ្កោលទោសចំពោះការលើកឡើងរបស់លោក ត្រាំ ដែលថា ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាគួរផ្លាស់ទីលំនៅជាអចិន្ត្រៃយ៍ ស្របពេលដែលស្នើឲ្យសហរដ្ឋអាមេរិកកាន់កាប់តំបន់ហ្គាហ្សាផងដែរ។
លោក ណេតាន់យ៉ាហ៊ូ បានប្រាប់ថា លោកមិនជឿទេថា លោក ត្រាំ បានស្នើឲ្យបញ្ជូនទាហានអាមេរិកទៅប្រយុទ្ធនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ឬថាទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ។
លោកបានបន្ថែមថា៖ «នេះជាគំនិតល្អមុនគេបង្អស់ដែលខ្ញុំបានឮ។ វាជាគំនិតដ៏គួរឲ្យកត់សម្គាល់មួយ ហើយខ្ញុំគិតថា វាគួរតែត្រូវបានតាមដាន ពិនិត្យ និងធ្វើវាឲ្យពិតប្រាកដ ពីព្រោះខ្ញុំគិតថា វានឹងបង្កើតអនាគតខុសគ្នាសម្រាប់មនុស្សគ្រប់គ្នា»។
ចាប់តាំងពីថ្ងៃទី២៥ខែមករាមក លោក ត្រាំ បានស្នើម្តងហើយម្តងទៀតថា ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា គួរតែត្រូវបានទទួលយកដោយប្រទេសអារ៉ាប់ក្នុងតំបន់ ដូចជា អេហ្ស៊ីប និងហ្ស៊កដានី ដែលជាគំនិតមួយដែលត្រូវបានច្រានចោលដោយរដ្ឋអារ៉ាប់ និងមេដឹកនាំប៉ាឡេស្ទីន៕
ដោយ៖ ឈាង
ចុចអាន៖ UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


