ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ មន្ត្រីអធិការការងារ ១២០ រូប បំពេញនីតិវិធីធ្វើសម្បថ ដើម្បីក្លាយជានគរបាលយុត្តិធម៌
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា មន្ត្រីអធិការការងារថ្នាក់កណ្តាល និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ សរុបចំនួន ១២០ រូប បានបំពេញនីតិវិធីធ្វើសម្បថស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីក្លាយជានគរបាលយុត្តិធម៌។

លោកបានបន្តថា ពិធីធ្វើសម្បថបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅសាលាដំបូងរាជធានីភ្នំពេញ។លោកបានបន្តទៀតថា នីតិសម្បទាជានគរបាលយុត្តិធម៌នេះ ត្រូវបានផ្តល់ជូនអធិការការងារ ដើម្បីពង្រឹងការអនុវត្តបទប្បញ្ញត្តិច្បាប់ស្ដីពីការងារ។
លោកបានបន្ថែមទៀតថា ដោយឡែកចំពោះអធិការការងារនៅតាមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ចំនួន ១៣៦ រូបទៀត នឹងបំពេញនីតិវិធីធ្វើសម្បថនេះ នៅតាមសាលាដំបូងខេត្ត តាមកាលកំណត់ជាបន្តបន្ទាប់។
លោក កត្តា អ៊ន បានបញ្ជាក់ថា យោងតាមឯកសារជំនួយស្មារតីការស្នើសុំនីតិសម្បទាជានគរបាលយុត្តិធម៌ដល់មន្ត្រីអធិការកិច្ចការងារ ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ស្តីពីការងារ អធិការការងារ និងអភិបាលការងារ ត្រូវបានប្រគល់ភារកិច្ចក្នុងការអនុវត្ត និងតាមដានការអនុវត្តច្បាប់នេះតាមរយៈការធ្វើអធិការកិច្ចការងារ។ ទន្ទឹមនឹងនេះ សមត្ថកិច្ចរបស់អធិការការងារ ឬអភិបាលការងារក្នុងការពិន័យជាប្រាក់ និងសមត្ថកិច្ចរបស់តុលាការការងារក្នុងការផ្តន្ទាទោសលើអំពើល្មើសនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ត្រូវបានកំណត់ក្នុងជំពូកទី ១៦ ស្តីពី ទោសប្បញ្ញត្តិ។
អនុលោមតាមច្បាប់ស្តីពីការងារ អធិការកិច្ចការងារ គឺជាផ្នែកមួយ នៃរដ្ឋបាលការងារ និងជាប្រព័ន្ធត្រួតពិនិត្យ ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យការងារ ដែលជាសមត្ថកិច្ចរបស់អធិការការងារ អភិបាលការងារ និងអធិការពេទ្យការងារ ឬ មន្ត្រីរាជការ ដែលត្រូវបានចាត់តាំងឱ្យធ្វើអធិការកិច្ចការងារ តាមរយៈ លិខិតបង្គាប់ការ ស្របតាមមាត្រា ៣៩៣ នៃច្បាប់ ស្តីពីការងារ។
យោងតាមមាត្រា ៣៩៣ ដដែលនេះ នៅពេលដែលមិនទាន់មានក្របខ័ណ្ឌអធិការការងារ អធិការពេទ្យការងារ និងអភិបាលការងារ ដូចការអនុវត្តបច្ចុប្បន្ន មន្ត្រីរាជការទាំងឡាយដែលត្រូវបានចាត់តាំងដោយរដ្ឋមន្ត្រីក្រសួង ទទួលបន្ទុកវិស័យការងារឱ្យធ្វើអធិការកិច្ច ត្រូវប្រតិបត្តិមុខងារ និងភារកិច្ចរបស់អធិការការងារ អធិការពេទ្យការងារ និងអភិបាលការងារដែលមានចែងក្នុងច្បាប់ស្ដីពីការងារ៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


