ជីវិតកម្សាន្ដ
ផ្ទុះកំហឹងពីមហាជន ក្រោយជនសង្ស័យ៣រូបដែលធ្វើបាបមិត្តរួមការងារ នៅតែបង្ហាញមុខធម្មតា
ទោះបីជាមានភាពចម្រូងចម្រាសក៏ដោយ ក៏អ្នកដែលត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការគំរាមកំហែងនៅកន្លែងធ្វើការរបស់ពិធីករ Oh Yoanna នៅតែបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍។ នេះបានធ្វើឲ្យមានការផ្ទុះកំហឹងពីទស្សនិកជន។ តាមរយៈ Dispatch ម្តាយរបស់ពិធីករបាននិយាយអំពីភាពអយុត្តិធម៌ ដែលកូនស្រីរបស់គាត់ ត្រូវស៊ូទ្រាំ។
ពីធីការនី៣រូបដែលមានឈ្មោះថា Park Ha Myung, Choi Ah Ri, និង Lee Hyun Seung បានបង្ហាញខ្លួននៅលើការព្យាករណ៍របស់ប៉ុស្តិ៍ទូរទស្សន៍ MBC កាលពីថ្ងៃទី ០៥ និង ០៦ ខែកុម្ភៈ។ មនុស្សបីនាក់នេះសុទ្ធតែត្រូវបានចោទប្រកាន់ពីបទសម្លុតនិងដាក់សំពាធដល់ Oh Yoanna។

មិនតែប៉ុណ្ណោះ សាធារណជនកំពុងថ្កោលទោសយ៉ាងខ្លាំងចំពោះទូរទស្សន៍ MBC ដោយចោទជាសំណួរថា ហេតុអ្វីបានជាអ្នកផ្សាយអនុញ្ញាតឲ្យបុគ្គលជាប់ចោទបន្តចាក់ផ្សាយ ខណៈដែលក្រុមគ្រួសារជនរងគ្រោះបាននិយាយជាសាធារណៈ។ មហាជនជាច្រើនបានចាត់ទុកការប្រមាថនេះចំពោះទស្សនិកជន និងបង្កការឈឺចាប់ដល់គ្រួសារជនរងគ្រោះ។
ការត្អូញត្អែរជាបន្តបន្ទាប់បានលេចឡើងនៅលើវេទិការបស់ MBC ថា MBC ក៏ជាអ្នកសមគំនិតដែរ តើ MBC ខ្វះបុគ្គលិកជំនួសមែនទេ? ស្របពេលដែលមនុស្សជាច្រើនបានស្នើភាគីខាងទូរទស្សន៍ឲ្យដកអ្នកទាំងនោះចេញពីការផ្សាយព៌ត័មានថែមទៀតផង។
ឧបទ្ទវហេតុនេះកាន់តែធ្ងន់ធ្ងរនៅពេលដែលមានសេចក្តីរាយការណ៍ថា Oh Yoanna ដែលទទួលបន្ទុកការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ និងចុងសប្តាហ៍នៅ MBC បានទទួលមរណភាពក្នុងខែកញ្ញា ឆ្នាំ ២០២៤ ។ នាងបានបន្សល់ទុកសំបុត្រអត្តឃាតប្រវែង ១៧ ទំព័រនៅក្នុងកម្មវិធីកត់ចំណាំនៅលើទូរស័ព្ទរបស់នាង ដោយរៀបរាប់លម្អិតពីការគំរាមកំហែងនៅកន្លែងធ្វើការ បង្កឲ្យមានការខឹងសម្បារជាសាធារណៈ។
ស្ថានភាពកាន់តែតានតឹងនៅពេលដែលខ្លឹមសារនៃការសន្ទនាក្នុងបន្ទប់ជជែករវាងពិធីករអាកាសធាតុ MBC Park Ha Myung, Kim Ga Young, Choi Ah Ri និង Lee Hyun Seung ត្រូវបានលាតត្រដាង។ ក្នុងនោះគេបានប្រើពាក្យមើលងាយមកកាន់នាងនិងធ្វើបាបផ្លូវចិត្តដល់ជនរងគ្រោះជាខ្លាំង។ បន្ទាប់ពីព័ត៌មានត្រូវបានលាតត្រដាង គ្រប់គ្នាបានបិទការបញ្ចេញមតិលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ ហើយនៅស្ងៀម។
នៅក្នុងបទសម្ភាសន៍ជាមួយ Dispatch កាលពីថ្ងៃទី០៦ ខែកុម្ភៈ ម្តាយរបស់ Yoanna បានបង្ហាញថា កូនស្រីរបស់គាត់បាននិយាយម្តងហើយម្តងទៀតអំពីការត្រូវបានមិត្តរួមការងារដែលហៅថា A អស់រយៈពេល ៣ ឆ្នាំ។ Dispatch ទទួលបានកំណត់ត្រាការប្រឹក្សាផ្លូវចិត្តរបស់ជនរងគ្រោះ ដែលកត់ត្រាពីអារម្មណ៍ យំនៅកន្លែងធ្វើការ និងអយុត្តិធម៌នៅកន្លែងធ្វើការ ព្រមទាំងត្រូវសុំទោសជាប្រចាំពេញមួយថ្ងៃថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jang Sung-kyu តបការរិះគន់ ទាក់ទិនករណី Oh Yoanna ត្រូវមិត្តរួមការងារដាក់សម្ពាធ រហូតដល់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


