Connect with us

ជីវិតកម្សាន្ដ

តួឯកស្រី «សង្សារខ្ញុំជាមនុស្សភពផ្កាយ» បង់ពន្ធរាប់ម៉ឺនដុល្លារ ក្រោយស៊ើបអង្កេត២ឆ្នាំពាក់ព័ន្ធអចលនទ្រព្យ

បានផុស

នៅ

នៅល្ងាចថ្ងៃទី ១០ ខែកុម្ភៈ Heraldpop បានរាយការណ៍ថាតារាសម្តែង Jeon Ji Hyun ត្រូវបង់ពន្ធបន្ថែម ២០លានវ៉ុន (១ម៉ឺន៣ពាន់ដុល្លារ) បន្ទាប់ពីឆ្លងកាត់ការស៊ើបអង្កេតពន្ធកាលពី ២ ឆ្នាំមុន។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានអត្ថាធិប្បាយថាការស៊ើបអង្កេតពន្ធលើតួឯកស្រីក្នុងរឿង My Love From The Star ឬ «សង្សារខ្ញុំជាមនុស្សភពផ្កាយ» ទាក់ទងនឹងប្រតិបត្តិការអចលនទ្រព្យ។

Jeon Ji Hyun បានទិញផ្សារទំនើប ៥ ជាន់នៅទីក្រុង Gangnam (សេអ៊ូល) ក្នុងឆ្នាំ ២០០៧ ក្នុងតម្លៃ ៨.៦ ពាន់លានវ៉ុន នៅឆ្នាំ ២០២១ នាងបានលក់អគារនេះក្នុងតម្លៃ ២៣.៥ ពាន់លានវ៉ុន និងទទួលបានប្រាក់ចំណេញរហូតដល់ ១៤.៩ ពាន់លានវ៉ុន។ មិនត្រឹមតែប៉ុណ្ណឹងទេ មួយឆ្នាំក្រោយមក តារាស្រីដ៏ល្បីរូបនេះបានទិញផ្ទះល្វែងមួយទៀតនៅជាន់កំពូលនៃអគារ Acro Seoul Forest ដ៏ល្បីល្បាញក្នុងតម្លៃ ១៣ ពាន់លានវ៉ុន។

ជាការឆ្លើយតប អ្នកតំណាងរបស់ Jeon Ji Hyun បានបញ្ជាក់ជាផ្លូវការអំពីការបង់ប្រាក់បន្ថែមរបស់តារាស្រីទៅកាន់សេវាពន្ធជាតិថា Jeon Ji Hyun បានទទួលការស៊ើបអង្កេតពន្ធនៅឆ្នាំ ២០២៣ ប៉ុន្តែមិនមានបញ្ហាធ្ងន់ធ្ងរទេ។ មានមតិខុសគ្នារវាងគណនេយ្យកររបស់ Jeon Ji Hyun និងនាយកដ្ឋានពន្ធដារ ទាក់ទងនឹងរបៀបដោះស្រាយការចំណាយនៅពេលគណនាពន្ធ ហើយនេះនាំឱ្យមានភាពមិនស៊ីសង្វាក់គ្នារវាងភាគីទាំងពីរនៅក្នុងធាតុមួយចំនួន។ ជាលទ្ធផល តារាស្រីត្រូវបង់ពន្ធបន្ថែមចំនួន ២០ លានវ៉ុន ។

តំណាងរបស់តារាសម្តែងកើតឆ្នាំ ១៩៨២ រូបនេះបានបន្តធានាដល់អ្នកគាំទ្រថា «ការបង់ពន្ធបន្ថែមគឺជាបាតុភូតធម្មតា។ ហើយ​ចំនួន​បន្ថែម​ដែល Jeon Ji Hyun បាន​បង់​នោះ​មិន​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ខុស​ច្បាប់​ណា​មួយ​ឡើយ»។

Jeon Ji Hyun បានចូលប្រឡូកក្នុងវិស័យសិល្បៈកូរ៉េជាផ្លូវការនៅពេលនាងមានអាយុ ១៦ឆ្នាំ។ នាង​បាន​ល្បី​ពេញ​អាស៊ី​ភ្លាមៗ​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​រឿង My Sassy Girl។ ចាប់តាំងពីពេលនោះមក តារាស្រីរូបនេះបានបន្តបញ្ជាក់ពីឈ្មោះរបស់នាងតាមរយៈរឿងភាគទូរទស្សន៍ និងភាពយន្តល្បីៗដូចជា My Love from the Star, Legend of the Blue Sea, The Thieves។ អស់រយៈពេលជាច្រើនឆ្នាំ តារាស្រីវ័យ៤៣ឆ្នាំ បានបង្ហាញខ្លួននៅលើកំពូលតារាងនៃតារាស្រីដែលរកចំណូលបានច្រើនជាងគេនៅក្នុងប្រទេសកូរ៉េ។ ក្រៅ​ពី​អាជីព​ដ៏​គួរ​ឲ្យសរសើរ នាង​ក៏​មាន​ការ​រៀប​ការ​ក្នុង​ក្តី​ស្រមៃ​ជាមួយ​អ្នក​ជំនួញ​ដ៏​មាន​ទ្រព្យ​សម្បត្តិ Choi Joon Hyuk ផង​ដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឈ្មោះ T.O.P លេចឡើងជាមួយ BIGBANG ខណៈគេប៉ានស្មានថា នឹងជួបជុំក្រុមវិញឆាប់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា១ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៥ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម