ព័ត៌មានអន្ដរជាតិ
ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ
ក្នុងបទសម្ភាសជាមួយ Fox News ដែលចេញផ្សាយកាលពីថ្ងៃចន្ទទី១០ខែកុម្ភៈឆ្នាំ២០២៥, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រលយពាក្យថា នៅថ្ងៃណាមួយអ៊ុយក្រែន អាចក្លាយជារបស់រុស្ស៊ី ហើយលោកទារឲ្យទីក្រុងកៀវ សងប្រាក់៥០០ពាន់លានដុល្លារមកទីក្រុងវ៉ាស៊ីនតោនវិញ តាមរយៈកិច្ចព្រមព្រៀងប្រគល់ធនធានរ៉ែកម្រ ដូចដែលលោកធ្លាប់បានលើកឡើង។

ថ្លែងប្រាប់ពិធីករ Bret Baier, មេដឹកនាំសេតវិមាននិយាយថា «ទោះមានឬគ្មានកិច្ចព្រមព្រៀងក៏ដោយ ថ្ងៃណាមួយអ៊ុយក្រែនអាចក្លាយជារបស់រុស្ស៊ី។ យ៉ាងណាមិនថាមានអ្វីកើតឡើង យើងត្រូវការលុយរបស់យើងមកវិញ! ខ្ញុំពិតជាចង់បានវាមែន»។
លោកបន្តថា «វាពិតជារឿងដ៏ឆោតល្ងង់ណាស់សម្រាប់អាមេរិកដែលខំជួយអ៊ុយក្រែនយ៉ាងច្រើន ប៉ុន្តែបែរជាគ្មានអ្វីតបស្នងមកវិញទាល់តែសោះ។ យើងចង់បានមកវិញមិនថាជាធនធានរ៉ែកម្រ ប្រេង ឧស្ម័ន ឬអ្វីផ្សេងក៏បាន។ ខ្ញុំប្រាប់ពួកគេថា ខ្ញុំចង់ធ្វើឲ្យស្មើភាព! ប្រហែលជាធនធានរ៉ែកម្រតម្លៃ៥០០ពាន់លានដុល្លារអ៊ីចឹងទៅ ដូច្នេះយើងលែងមានអារម្មណ៍ថា យើងល្ងង់ទៀតហើយ»។

សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃអង្គារទី៤ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក បានដាក់លក្ខខណ្ឌទៅអ៊ុយក្រែនថា បើទីក្រុងកៀវចង់ឲ្យទីក្រុងវ៉ាស៊ីនតោន បន្តជួយដើម្បីទប់ទល់ជាមួយរុស្ស៊ីទៀតនោះ ពួកគេត្រូវតែផ្តល់ធនធានរ៉ែកម្រ មកវិញជាការដោះដូរ។
បើយោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤, អ៊ុយក្រែន ជាប្រទេសមានសក្តានុពលធំធេង ក្នុងនាមជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗទូទាំងពិភពលោកដែលចាំបាច់សម្រាប់វិស័យឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យាទំនើប និងថាមពលបៃតង។

ប្រទេសនេះមានទុនបម្រុងទីតានីញ៉ូមធំជាងគេនៅអឺរ៉ុប ហើយស្មើនឹង៧% នៃទុនបម្រុងពិភពលោក។ ពិសេស មុនពេលជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២ អ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ទីតានីញ៉ូមដ៏សំខាន់សម្រាប់ឧស្សាហកម្មយោធា ទៀតផង។
ចំពោះលោហធាតុកម្រ គេដឹងថានៅអ៊ុយក្រែនមានដូចជា បេរីលីយ៉ូម ម៉ង់ហ្គាណែស ហ្គាលីញ៉ូម អ៊ុយរ៉ាញ៉ូម ហ្សីកញ៉ូម ក្រាហ្វីត អាប៉ាទីត ហ្វ្លុយអូរីត និងនីកែល។ មិនត្រឹមប៉ុណ្ណឹង ប្រទេសនេះក៏មានទុនបម្រុងលីចូមធំបំផុតប្រចាំអឺរ៉ុបផងដែរ ដែលគេប៉ាន់ស្មានថាមានចំនួន ៥០០ ០០០តោន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បេសកជនពិសេសរបស់លោក ត្រាំ នឹងធ្វើដំណើរទៅអ៊ុយក្រែនឆាប់ៗនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


