ព័ត៌មានអន្ដរជាតិ
បេសកជនពិសេសរបស់លោក ត្រាំ នឹងធ្វើដំណើរទៅអ៊ុយក្រែនឆាប់ៗនេះ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់កាលពីថ្ងៃទី១០កុម្ភៈថា លោកនឹងនិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លាឌីមៀ ហ្សេលេនស្គី ក្នុងសប្តាហ៍នេះ ហើយបេសកជនពិសេសរបស់លោក នឹងទៅប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។

លោក ត្រាំ មិនបាននិយាយថានៅពេលណាដែលបេសកជន លោក Keith Kellogg នឹងធ្វើទស្សនកិច្ចនៅអ៊ុយក្រែនឡើយ ប៉ុន្តែសារព័ត៌មាន CNN បានរាយការណ៍ថា ដំណើរនេះនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ ខណៈដែលទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់ប្រភពពីប្រធានាធិបតីអ៊ុយក្រែន ដែលនិយាយថា ដំណើរទស្សនកិច្ចនឹងធ្វើឡើងនៅថ្ងៃទី២០ខែកុម្ភៈ។
អ្នកនាំពាក្យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Sergiy Nikiforov បានប្រាប់ថា លោក Kellogg ត្រូវបានគេរំពឹងថានឹងជួបជាមួយលោក ហ្សេលេនស្គី នៅក្នុងសន្និសិទសន្តិសុខទីក្រុង Munich ដែលបើកនៅថ្ងៃទី១៤ខែកុម្ភៈ ហើយប្រធានាធិបតីអ៊ុយក្រែននឹងជួបជាមួយអនុប្រធានាធិបតី លោក JD Vance នៅក្រៅសន្និសីទនេះ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ក៏គ្រោងនឹងមានវត្តមាននៅទីក្រុង Munich ផងដែរ។
លោក Kellogg បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press ថា៖ «យើងនឹងផ្តល់ការរំពឹងទុករបស់យើងទៅកាន់សម្ព័ន្ធមិត្ត។ នៅពេលដែលយើងត្រឡប់ពីទីក្រុង Munich យើងចង់ផ្តល់ជម្រើសដល់ប្រធានាធិបតី ដូច្នេះនៅពេលដែលគាត់ចូលរួមដោយផ្ទាល់នៅក្នុងដំណើរការសន្តិភាព គាត់ដឹងថាវានឹងទៅជាយ៉ាងណាសម្រាប់គាត់»។

ក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយ លោក Rubio បាននិយាយថា បញ្ហាសំខាន់ក្នុងសន្និសីទនឹងមានសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
លោក Rubio បានបន្ថែមថា៖ «វាស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា ដើម្បីឲ្យសង្រ្គាមនេះបញ្ចប់ ហើយជាក់ស្តែង យើងនឹងពិភាក្សារឿងនេះជាមួយរដ្ឋមន្ត្រីការបរទេស និងមេដឹកនាំផ្សេងទៀតនៅទីនោះ»។
លោក ត្រាំ កំពុងជំរុញឲ្យមានការបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ខណៈលោក ហ្សេលេនស្គី វិញកំពុងអំពាវនាវឲ្យមានការធានាសន្តិសុខរឹងមាំ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៊ី។
ទីក្រុងកៀវ បារម្ភថា កិច្ចព្រមព្រៀងណាមួយដែលមិនរាប់បញ្ចូលការប្តេជ្ញាចិត្តផ្នែកយោធា ដូចជា សមាជិកភាពរបស់អង្គការណាតូ ឬការដាក់ពង្រាយកងទ័ពរក្សាសន្តិភាព នឹងអនុញ្ញាតឲ្យមានពេលវេលាសម្រាប់វិមានក្រឹមឡាំងដើម្បីប្រមូលផ្តុំ និងរៀបចំឡើងវិញសម្រាប់ការវាយប្រហារថ្មី។

កាលពីចុងសប្តាហ៍ លោក ត្រាំ បានលើកឡើងថា លោកបានជជែកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន ប៉ុន្តែលោកបានបដិសេធមិនបញ្ជាក់ថាតើកិច្ចពិភាក្សានេះធ្វើឡើងមុន ឬក្រោយពេលដែលលោកឡើងកាន់តំណែងកាលពីថ្ងៃទី២០ខែមករា។
លោកបានបន្ថែមថា លោកជឿជាក់ថាមានការរីកចម្រើនឆ្ពោះទៅរកការបញ្ចប់សង្គ្រាម ប៉ុន្តែបានបដិសេធមិនបញ្ជាក់លម្អិតអំពីអ្វីដែលលោក និងលោក ពូទីន បាននិយាយទេ។
ដោយឡែក វិមានក្រឹមឡាំង បានប្រកាសថា ខ្លួនមិនអាចបញ្ជាក់ ឬបដិសេធថាតើលោក ពូទីន និងលោក ត្រាំ ពិតបាននិយាយគ្នាមែនឬក៏អត់នោះឡើយ។
អនុរដ្ឋមន្ត្រីការបរទេស លោក Sergei Ryabkov បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូថា ការទាមទារដែលកំណត់ដោយលោក ពូទីន កាលពីខែមិថុនាឆ្នាំមុន នៅតែរក្សាដដែល។ លក្ខខណ្ឌដែលមានចែងក្នុងសុន្ទរកថាថ្ងៃទី១៤មិថុនា របស់លោក ពូទីន គឺអ៊ុយក្រែនទម្លាក់ចោលមហិច្ឆតាចូលអង្គការណាតូ ហើយដកទ័ពចេញពីទឹកដីទាំងអស់នៃតំបន់ចំនួនបួនដែលត្រូវបានគ្រប់គ្រងភាគច្រើនដោយរុស្ស៊ី។
លោក Ryabkov បាននិយាយថា៖ «ដំណោះស្រាយនយោបាយ ដូចដែលយើងស្រមៃថា វាមិនអាចសម្រេចបានក្រៅពីការអនុវត្តពេញលេញនៃអ្វីដែលបានប្រកាសដោយប្រធានាធិបតី ពូទីន នៅពេលគាត់បាននិយាយទៅកាន់ក្រសួងការបរទេសរុស្ស៊ីកាលពីខែមិថុនា»៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


