ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ក្នុងផែនការថ្មី
អនុរដ្ឋមន្ត្រីឥណ្ឌូណេស៊ីមួយរូប បានឱ្យដឹងនាថ្ងៃអង្គារនេះថា ប្រទេសឥណ្ឌូណេស៊ីមានបំណងបង្កើនចំណែកនៃថាមពលកកើតឡើងវិញ ក្រោមផែនការផ្គត់ផ្គង់អគ្គិសនីថ្មីរបស់ខ្លួនក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដែលជំរុញដោយថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងកំដៅក្នុងផែនដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ផែនការថ្មី ឈ្មោះ RUPTL នឹងជំនួសផែនការចាស់ RUPTL ២០២១-២០៣០ ដែលមានគោលដៅបន្ថែមថាមពល ៤០,៦ ជីហ្គាវ៉ាត់ ទៅក្នុងប្រព័ន្ធផ្គត់ផ្គង់ ដោយ ៥២ ភាគរយ ក្នុងនោះបានមកពីថាមពលកកើតឡើងវិញ។
អនុរដ្ឋមន្ត្រីសហគ្រាសរដ្ឋ លោក Kartika Wirjoatmodjo បាននិយាយថា រដ្ឋាភិបាលកំពុងបញ្ចប់ការពិភាក្សាអំពីផែនការអគ្គិសនីជាមួយក្រុមហ៊ុនរដ្ឋ Perusahaan Listrik Negara (PLN) ដោយផែនការថ្មី RUPTL នឹងមានគោលដៅបន្ថែមថាមពលថ្មី ៧១ ជីហ្គាវ៉ាត់ ដោយ ៧០ ភាគរយ ក្នុងនោះ គឺជាថាមពលកកើតឡើងវិញ។
លោកបានប្រាប់វេទិកាធុរកិច្ចនៅទីក្រុងហ្សាកាតាថា៖ «នេះនឹងបង្កើនការលាយបញ្ចូលគ្នានៃថាមពលកកើតឡើងវិញពីប្រហែល ១២ ភាគរយ ទៅប្រហែល ៣៥ ភាគរយ នៅឆ្នាំ ២០៣៤»។

លោកបាននិយាយថា នៅក្រោមផែនការនាពេលខាងមុខ ឥណ្ឌូណេស៊ីមានគម្រោងសាងសង់សមត្ថភាពថាមពលពន្លឺព្រះអាទិត្យ ១៧ ជីហ្គាវ៉ាត់ រួមទាំងប្រព័ន្ធស្ដុកថាមពល; ថាមពលវារីអគ្គីសនី ១៦ ជីហ្គាវ៉ាត់ និងថាមពលកំដៅក្នុងផែនដី ៥ ជីហ្គាវ៉ាត់ ក៏ដូចជាប្រភពផ្សេងទៀតដូចជាខ្យល់ និងថាមពលជីវម៉ាសជាដើម។
គួរគូសបញ្ជាក់ថា ការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញរបស់ឥណ្ឌូណេស៊ី គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់រដ្ឋាភិបាល ដើម្បីសម្រេចបានគោលដៅអាកាសធាតុអព្យាក្រឹតកាបូនក្នុងឆ្នាំ ២០៦០៕
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


