ព័ត៌មានជាតិ
ADB នឹងបង្កើនហិរញ្ញប្បទានប្រចាំរបស់ខ្លួនឱ្យដល់៣៦ពាន់លានត្រឹមឆ្នាំ២០៣៤ ជាមួយការពង្រីកប្រតិបត្តិការបន្ថែម ៥០%
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានដាក់ផែនការរបស់ខ្លួនក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ថែម៥០ភាគរយសម្រាប់រយៈពេល១០ឆ្នាំទៅមុខទៀត ជាមួយនឹងការបង្កើនហិរញ្ញប្បទានប្រចាំរបស់ខ្លួនពី២៤ពាន់លាននៅឆ្នាំ២០២៤ឱ្យដល់៣៦ពាន់លានត្រឹមឆ្នាំ២០៣៤ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកកំពុងអភិវឌ្ឍ (DMCs) ដើម្បីដោះស្រាយអាទិភាពនៃការអភិវឌ្ឍសំខាន់ៗនៅនៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។

នៅថ្ងៃទី១៨ កុម្ភៈ ២០២៥ ADB បានអនុម័តផែនការដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ថែម ៥0%សម្រាប់រយៈពេលមួយទសវត្សរ៍បន្ទាប់នេះ ហើយផែនការប្រើប្រាស់មូលធន (CUP) នេះបង្ហាញពីការបង្កើនទំហំនៃការអាចផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំរបស់ ADB ពី ២៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដល់ជាង ៣៦ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣៤ ។ ការពង្រីកការផ្តល់ហិរញ្ញប្បទាននេះនឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកកំពុងអភិវឌ្ឍ (DMCs) របស់ ADB ដើម្បីដោះស្រាយអាទិភាពនៃការអភិវឌ្ឍសំខាន់ៗនៅក្នុងតំបន់។
ប្រធាន ADB លោក Masatsugu Asakawa បានមានប្រសាសន៍ថា ផែនការនេះឆ្លើយតបទៅនឹងតម្រូវការដែលផ្លាស់ប្តូរនៃតំបន់របស់យើង និងបង្កើនផលជះនៃការងាររបស់ ADB ធ្វើអោយប្រសើរឡើងនូវជីវិតរស់នៅរបស់ប្រជាពលរដ្ឋ និងការពារភពផែនដី។
លោកថា៖« ជាមួយការប្រើប្រាស់សមត្ថភាពផ្តល់ប្រាក់កម្ចីបន្ថែមរបស់យើង ផែនការប្រើប្រាស់មូលធននេះ អាចឱ្យយើងធ្វើការវិនិយោគជាយុទ្ធសាស្រ្តដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ ព្រមទាំងបង្កើនគុណភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការរបស់យើងនៅក្នុងតំបន់»។
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងពី សម្រាប់កម្មវិធីអាទិភាពចំនួន៦ ដែលមានទឹកប្រាក់សរុបចំនួន៤០៣ លានដុល្លារក្នុងឆ្នាំ២០២៤នេះ។

ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងរវាងភាគីទាំងពីរត្រូវបានធ្វើឡើងរវាងលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។
លោកស្រី Varma នាយិកា មានប្រសាសន៍ថា ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ភាពជាដៃគូរវាង ADB ជាមួយកម្ពុជា ជាមួយនឹងការអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣ លានដុល្លារ ក្រោមក្របខណ្ឌនៃ យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាថ្មីរបស់យើងសម្រាប់ឆ្នាំ ២០២៤-២០២៨។

លោកស្រីថា៖« ពីការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដល់ការបង្កើនភាពធន់នឹងអាកាសធាតុ និង ការអភិវឌ្ឍធនធានមនុស្ស គម្រោងទាំងនេះនឹងគាំទ្រដល់កំណើនជាបន្តរបស់កម្ពុជាឆ្ពោះទៅរកអនាគតប្រកបដោយវិបុលភាព បរិយាបន្ន និងភាពបៃតង។ ADB ក៏ប្តេជ្ញាចិត្តក្នុងការជំរុញបរិយាកាសអំណោយ ផលសម្រាប់វិស័យឯកជន រួមទាំងការលើកកម្ពស់ពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងដើម្បីជំរុញ កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបង្កើតឱកាសសម្រាប់ទាំងអស់គ្នា។ ADB នៅតែប្រកាន់ខ្ជាប់ នូវភាពជាដៃគូមិនងាករេរបស់ខ្លួនជាមួយកម្ពុជា ដើម្បីនាំមកនូវលទ្ធផលវិជ្ជមានដែលជាអត្ថប្រយោជន៍ យូរ អង្វែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា»៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


