សុខភាព
អ្នកជំងឺជិត ៧ ពាន់នាក់ បានទទួលសេវាព្យាបាលឥតគិតថ្លៃ ពីគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរអាមេរិក
អ្នកជំងឺប្រមាណជិត ៧ ពាន់នាក់ បានមកទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសុខាភិបាលខ្មែរអាមេរិក នៅតាមមន្ទីពេទ្យបង្អែក ចំនួន៣ ក្នុងខេត្តក្រចេះរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។


ប្រធានមន្ទីរសុខាភិបាលខេត្តខេត្តក្រចេះ លោក វេជ្ជបណ្ឌិត ងី ប៊ុន ឡែន បានឲ្យដឹងថា ក្រុមគ្រូពេទ្យសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះបានចុះពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះរយះពេល ៥ ថ្ងៃ គឺមានអ្នកជំងឺចំនួន ៦ ៧១១ នាក់ បានមកទទួលសេវាព្យាបាល។
លោកវេជ្ជបណ្ឌិតបន្តថា ក្នុងរយះពេល ៥ ថ្ងៃ ក្រុមគ្រូពេទ្យបានចុះព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកចំនួន ៣ នៅក្នុងខេត្តក្រចេះរួមមាន មន្ទីរពេទ្យបង្អែកខេត្តក្រចេះ មន្ទីរពេទ្យបង្អែកស្រុកឆ្លូង និងមន្ទីរពេទ្យបង្អែកស្រុកសំបូរ ដែលមានអ្នកជំងឺមកទទួលសេវាព្យាបាលសរុបចំនួន ៦,៧១១ នាក់។ ក្នុងនោះមានអ្នកជំងឺវះកាត់ចំនួន ១៤៥ នាក់ ជំងឺភ្នែកចំនួន២៧៥ នាក់ ជំងឺធ្មេញចំនួន ៩៤៣ នាក់ និងអ្នកជំងឺទូទៅចំនួន ៥ ៣៤៨ នាក់។ ក្រៅពី នោះក៍មានចាក់ម្ជុលវិទ្យាសាស្ត្រ និងចែកវ៉ែនតាជូនចាស់ៗ និងវ៉ែនតាការពារកម្ដៅថ្ងៃផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


