ព័ត៌មានជាតិ
ប.ស.ស ណែនាំឱ្យសមាជិក ប.ស.ស ប្តឹងពេលឃើញមានភាពមិនប្រក្រតីណាមួយ នៅពេលទៅទទួលសេវា
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំឱ្យសមាជិក ប.ស.ស. ប្តឹងតាមរយៈបណ្តឹងអនាមិករបស់ក្រសួងការងារ ពេលឃើញមានភាពមិនប្រក្រតីណាមួយនៅពេលទៅទទួលសេវានៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស។

ប.ស.ស បានលើកឡើងថា «ប្រសិនបើគ្រូពេទ្យផ្ដល់ការព្យាបាលមិនត្រឹមត្រូវ ឬមើលឃើញមានភាពមិនប្រក្រតីណាមួយនៅពេលទៅទទួលសេវានៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស លោកអ្នក ត្រូវរាយការណ៍ភ្លាមៗ មក ប.ស.ស តាមរយៈបណ្តឹងអនាមិក ដោយគ្រាន់តែស្កែន QR Code ដែលមាននៅក្នុង Poster ខាងលើ និងត្រូវរាយការណ៍ឈ្មោះមូលដ្ឋានសុខាភិបាល ឬបុគ្គលិកណាមួយក្នុងមូលដ្ឋានសុខាភិបាល និងបរិយាយអំពីសកម្មភាពមិនប្រក្រតី ឬ ការប្រព្រឹត្តខុសវិជ្ជាជីវៈ នៃបុគ្គលនោះ»។

ប.ស.ស បានណែនាំឱ្យគ្រូពេទ្យព្យាបាលមិនត្រូវបើកថ្នាំជូនសមាជិក ប.ស.ស ដោយមិនទាន់បានពិគ្រោះ និងពិនិត្យព្យាបាលជំងឺនោះទេ។ ព្រោះអាចបង្កឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬអាចបណ្តាលឱ្យបាត់បង់ជីវិតផងដែរ។ ដូចនេះសមាជិក ប.ស.ស មិនត្រូវទទួលទានថ្នាំដោយមិនទាន់បានពិគ្រោះជាមួយគ្រូពេទ្យនោះឡើយ។ ត្រូវហ៊ានសាកសួរគ្រូពេទ្យពេលគ្រូពេទ្យបើកថ្នាំដោយមិនទាន់បានពិគ្រោះជំងឺ ឬពិនិត្យជំងឺត្រឹមត្រូវ។

ប.ស.ស បានលើកឡើងទៀតថា សមាជិក ប.ស.ស និងគ្រូពេទ្យព្យាបាលទាំងឡាយណាដែលបានសមគំនិតគ្នាដោយចេតនាក្នុងគោលបំណងកេងចំណេញផលប្រយោជន៍ពី ប.ស.ស នោះ ប.ស.ស នឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ក្រៅពីនេះ ប.ស.ស នឹងមិនអនុញ្ញាតឱ្យបន្តប្រើប្រាស់សេវា ប.ស.ស បន្តទៀតឡើយ និងត្រូវសងត្រឡប់មកវិញទឹកប្រាក់ដែលបានកេងចំណេញនៅតាមការខាតបង់របស់មូលនិធិសន្តិសុខសង្គម។ ចំណែកមូលដ្ឋានសុខាភិបាលជាដៃគូ នឹងត្រូវផ្តាច់កិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយមិនអនុញ្ញាតឱ្យបន្តផ្តល់សេវាជូនសមាជិក ប.ស.ស ទៀតហើយ និងត្រូវសងត្រឡប់មកវិញទឹកប្រាក់ដែលបានកេងចំណេញនៅតាមការខាតបង់របស់មូលនិធិសន្តិសុខសង្គម។

នៅក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី“កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ” រវាងយ័តករសន្តិសុខសង្គម (ន.ស.ស.) និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) កាលពីពេលថ្មីៗ នេះ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយក នៃនិយ័តករសន្តិសុខសង្គម ហៅកាត់ថា ន.ស.ស បានលើកឡើងថា ប្រសិនបើពលរដ្ឋដែលជាកម្មករ-និយោជិត បុគ្គលស្វ័យនិយោជន៍ ដែលជាសមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) នៅពុំទាន់មានភាពស្ងប់ចិត្តចំពោះការផ្តល់សេវា និងដំណោះស្រាយដែលប.ស.ស បានផ្តល់ឱ្យ អាចដាក់ពាក្យប្តឹងមកកាន់និយ័តករសន្តិសុខសង្គម ដើម្បីនិយ័តករសន្តិសុខសង្គម ជួយស្វែងរកដោះស្រាយ ដោយមានចរិតលក្ខណៈ ជាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ប.ស.ស មានមូលដ្ឋានសុខាភិបាលដែលជាដៃគូ សរុបចំនួន ១,៥៩៥ មូលដ្ឋាន ក្នុងនោះ មូលដ្ឋានឯកជន ចំនួន ១៦៣ មូលដ្ឋាន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ