ចរាចរណ៍
ជិះម៉ូតូបុករថយន្ដកំពុងឈប់សប់កង់ ពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ
យុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុកគូទរថយន្តយីឌុបធុនធំមួយគ្រឿងដែលកំពុងចតលើចំណីផ្លូវបណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗក្នុងថ្លុកឈាម ធ្វើឲ្យសាច់ញាតិនិងម្ដាយយំស្ដាយស្រណោះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៩និង០០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៤ ក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ខែម រ៉ាវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ សិស្ស មានស្រុកកំណើតភូមិក្បាលសេះ ឃុំគោគត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយ គេបានឃើញយុវជនរងគ្រោះជិះម៉ូតូ មួយម៉ាក HONDA CLIKE ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1AA-9158 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៤ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកគូទរថយន្តយីឌុបមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7802 ដែលកំពុងឈប់សប់កង់លើចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យបោកផ្ទប់និងគូទរថយន្ត បែកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធម៌ ។ ចំណែកតៃកុងរថយន្ដពេលឃើញដូច្នេះបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហើយទាក់ទងទៅខាងជំនាញចរាចរណ៍ខណ្ឌ ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នាពេលក្រោយ ។
ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ទៅឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ ៖ រ៉ាវុទ្ធ




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


