Connect with us

ព័ត៌មានជាតិ

អាកាសចរស៊ីវិល បដិសេធព័ត៌មានមិនពិតលើបណ្ដាញសង្គមបង្ហោះលក់វ៉ាលិសតម្លៃថោកៗ

បានផុស

នៅ

ជាថ្មីម្ដងទៀត អាកាសចរស៊ីវិលកម្ពុជា បានប្រកាសច្រានចោលព័ត៌មានមិនពិតដែល​បានបង្ហោះ​លក់​វ៉ាលិស​នៅ​លើ​បណ្ដាញ​សង្គម ក្នុងតម្លៃថោកៗត្រឹមតែជាង​ ៨០០០ រៀល។ ការណ៍នេះបានធ្វើឱ្យមានការភាន់ច្រឡំពីសំណាក់សាធារណជន និងប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សេរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងមកកាន់កម្ពុជាថ្មី​នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៥ នេះថា ម្ដងនេះក្រុមអនាមិក​បានយករូប​វ៉ាលិសនៅ​អាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ មកកាត់ត ហើយបង្ហោះលក់ ប៉ុន្តែ Tag នេះមិនស្ថិត​នៅ​កម្ពុជា​នោះ​ទេ។

លោកបានលើកឡើងថា៖« ការចុះផ្សាយព័ត៌មានមិនពិតម្ដងហើយម្ដងទៀត ទំនងមានគោល​បំណង​ទុច្ចរិតអ្វីមួយ ដើម្បីធ្វើឱ្យខូចមុខមាត់កម្ពុជា និងជះឥទ្ធិពលដល់វិស័យទេសចរណ៍»។

ក្រុមអនាមិកបានប្រើឈ្មោះ ផេក Phnom Penh Airport ហើយបង្ហោះខ្លឹមសារ អមជា​មួយ​រូបភាពថា៖ « អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានលក់ឥវ៉ាន់ដែលបាត់ត្រឹមតែ ៨,៣៥៩ រៀល ជារៀងរាល់ឆ្នាំ ឃ្លាំងនៅអាកាស​យានដ្ឋានភ្នំពេញកកកុញនូវវ៉ាលិសដែលបាត់ ឬភ្លេច​ជាច្រើន ដែលអាកាសយានដ្ឋានអាចបោះចោលបន្ទាប់ពីរក្សាទុកបាន ៦ ខែ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម