ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន សាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ”សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានសម្តែងការចូលរួមអបអរកោតសរសើរចំពោះការចូលរួមចំណែករបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានក្នុងការងារផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអនុញ្ញាតឲ្យ លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា បានដឹកនាំប្រតិភូនារីក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម និងជូនពរ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ”សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” នៅភូមិគ្រឹះ សម្តេច កាលពីព្រឹកថ្ងៃពុធ ៧ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥។

លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ក៏បានរាយការណ៍អំពីវឌ្ឍនភាពរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដែលបានបំពេញការងារស្នូលរបស់ស្ថាប័នផង និងបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ជាច្រើនទៀតផងដែរ។

លោកស្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត ភាពវ័យឆ្លាត ការប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសក្នុងផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ក្នុងអាណត្តិទី ៧ ប្រកបដោយភាពស្វាហាប់ ភាពប្រាកដប្រជា ពិសេសបន្តធ្វើឲ្យប្រទេសមានសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ កិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ មានភាពល្អប្រសើរ ព្រមជាមួយការកៀរគរអ្នកវិនិយោគឲ្យចូលរួមបណ្តាក់ទុនធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានឱកាសការងារធ្វើគ្រប់ៗ គ្នា ដែលជាសសរស្ដម្ភ នៃកំណើនសេដ្ឋកិច្ចជាតិ។

ជាក់ស្ដែងស្ត្រីក្នុងវិស័យសារព័ត៌មាន ត្រូវបានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការបញ្ជូនសារស្តីពីការអភិវឌ្ឍ ភាពរីកចម្រើន និងសុខសន្តិភាពដែលកម្ពុជាសម្រេចបានទៅកាន់សាធារណជន ក៏ដូចជាពិភពលោកទាំងមូលបានយល់ច្បាស់អំពីព្រះរាជាណាចក្រកម្ពុជា។
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានធ្វើសកម្មភាពដែលមិនមែនផ្តោតតែលើសមាជិការបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានដែលមានជីវភាពខ្វះខាតតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តោតសំខាន់ទៅលើស្ត្រី និងកុមារងាយរងគ្រោះគ្រប់ទីកន្លែង និងតែងតែបានចុះដោយផ្ទាល់ដល់មូលដ្ឋាន ដើម្បីប្រមូលនូវរាល់ព័ត៌មានពិតជាក់ច្បាស់ សម្រាប់បន្តភារកិច្ចឲ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត។ ៨ មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ”សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” គឺជាការចែករំលែកក្តីស្រលាញ់ ភាពកក់ក្តៅ ដល់ជនដែលត្រូវការមិនត្រឹមតែធ្វើឲ្យមនុស្សម្នាក់ៗ មានសេចក្តី សុខផ្លូវចិត្តនោះទេ ថែមទាំងសាបព្រោះនូវវប្បធម៌ចែករំលែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ស្តីអំពីភាពសំខាន់ និងភារៈការពារថែរក្សាដល់ស្រី និងក្មេងស្រីគ្រប់ៗ រូប ថែមទៀតផង។
ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏បានថ្លែងកោតសរសើរដោយស្មោះចំពោះសាខាសមាគមនារីក្រសួងព័ត៌មានដែលរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើនជូនក្រសួង ក្រោមការជួយឧបត្ថម្ភគាំទ្រពី លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបានផ្តល់លទ្ធភាព និងឱកាសជូននារីទាំងថ្នាក់កិត្តិយស និងថ្នាក់ប្រតិបត្តិបំពេញការងារដោយស្ម័គ្រចិត្ត។ ការដឹកនាំ ការសាមគ្គី សហការ និងភាពច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំទាំងកិត្តិយស ទាំងប្រតិបត្តិ និងសមាជិកសមាគមនារីទាំងអស់ដែលតែងតែធ្វើសកម្មភាព ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្ត្រី និងចុះទៅមូលដ្ឋាន ដើម្បីលើកទឹកចិត្តដល់នារី និងប្រជាពលរដ្ឋ ធ្វើឲ្យគាត់មើលឃើញអំពីអំពើល្អរបស់មន្ត្រី និងមានការគាំទ្រគណបក្ស និងរាជរដ្ឋាភិបាលកាន់តែច្រើនឡើងជាលំដាប់។
សម្តេច បានបន្តទៀតថា វិស័យព័ត៌មាន មានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិតទៅកាន់ពិភពលោក ដោយផ្អែកលើអភិក្រម«ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។
សម្តេចកិត្តិសង្គហបណ្ឌិត បានធ្វើការផ្ដាំផ្ញើដល់នារីក្រសួងព័ត៌មានដូចតទៅ យកចិត្តទុកដាក់អនុវត្តនូវទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងឲ្យបានជោគជ័យ អនុវត្តនូវផែនការសកម្មភាពរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ឲ្យបានជោគជ័យ ត្រូវពង្រឹងសាមគ្គីភាព ឯកភាព និងសហការល្អផ្ទៃក្នុង ក៏ដូចជាមួយអ្នកពាក់ព័ន្ធទាំងអស់ ពង្រឹងរចនាសម្ព័ន្ធសមាគមនារី និងពង្រីកសមាជិកសមាគមឲ្យបានច្រើន ថ្នាក់ប្រតិបត្តិ និងថ្នាក់កិត្តិយស ត្រូវរួមសហការគ្នា បំពេញការងារស្របតាមលក្ខន្តិកៈរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពខ្លួនឯង និងពង្រឹងសមត្ថភាពដល់ស្ត្រីជាមន្ត្រីក្នុងក្រសួងដោយបណ្ដុះបណ្ដាលជំនាញ ជាពិសេសការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងបច្ចេកវិទ្យាសម័យទំនើប ដើម្បីមានលទ្ធភាពបំពេញការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព៕
អត្ថបទ ៖ វិមាន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


