ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ កូរ៉េខាងជើងទំនងមាននុយក្លេអ៊ែរ អាចបាញ់ខ្ទេចទីក្រុងអាមេរិកមួយបានហើយ
អ្នកជំនាញផ្នែកអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅវិទ្យាស្ថានសន្តិភាពអន្តរជាតិ Carnegie Endowment នៃសហរដ្ឋអាមេរិក លោក Ankit Panda បានព្រមានថា ឥឡូវនេះ ប្រទេសកូរ៉េខាងជើង ប្រហែលមានក្បាលគ្រាប់នុយក្លេអ៊ែរដែលមានសមត្ថភាពអាចបំផ្ទុះខ្ទេចទីក្រុងអាមេរិកមួយបានហើយ។

លោក Panda លើកឡើងថា សម្ព័ន្ធភាពរុស្ស៊ី-កូរ៉េខាងជើង បានពង្រឹងកម្លាំងទីក្រុងព្យុងយ៉ាងឲ្យកាន់តែខ្លាំង និងជួយបង្កើនសមត្ថភាពប្រទេសនេះឲ្យផលិតបានក្បាលគ្រាប់នុយក្លេអ៊ែរ ដែលនឹងបំផ្ទុះទីក្រុងមួយរបស់អាមេរិក ឲ្យខ្ទេចបានរួចទៅហើយ។
មិនត្រឹមប៉ុណ្ណឹង លោក Panda ក៏ព្រមានដែរថា ត្រឹមឆ្នាំ២០៣៥ កូរ៉េខាងជើង អាចមានអាវុធនុយក្លេអ៊ែរ ច្រើនជាងចក្រភពអង់គ្លេសទៅទៀត នេះក៏ព្រោះតែមានជំនួយពីប្រទេសរុស្ស៊ី។

បច្ចុប្បន្ន កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរប្រហែល៥០គ្រាប់ ប៉ុន្តែអាចកើនដល់៣០០គ្រាប់ក្នុងរយៈពេលមួយទសវត្សរ៍ ចំណែកអង់គ្លេសឥឡូវមាន ២២៥គ្រាប់។
ដំបូងឡើយមានសេចក្តីរាយការណ៍ថា លោកគីម ជុងអ៊ុន សុខចិត្តបញ្ជូនទ័ពទៅរុស្ស៊ី ជាថ្នូរឲ្យលោកពូទីន ជួយជាជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍនិងពន្លឿនកម្មវិធីនុយក្លេអ៊ែរ ហើយនេះគឺជាអ្វីដែលធ្វើឲ្យគេបារម្ភរឹតខ្លាំងចំពោះវិធីនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង។

ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរនេះដែរ អ្នកជំនាញអន្តរជាតិបានព្រមានថា អឺរ៉ុបត្រូវតែបង្កើនស្តុកអាវុធនុយក្លេអ៊ែររបស់ខ្លួនឲ្យបានខ្លាំងបំផុត ប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការណាតូ ហើយឈប់ផ្តល់ការធានាសន្តិសុខដល់ទ្វីបនេះ ព្រោះអឺរ៉ុបកំពុងប្រឈមមុខនឹងការគំរាមកំហែងពីរុស្ស៊ី។
លោក Maximilian Terhalle អតីតទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចការយុទ្ធសាស្ត្ររបស់ក្រសួងការពារជាតិអង់គ្លេស បានប្រាប់កាសែត The Telegraph ថា «យើងត្រូវធ្វើយ៉ាងណា ឲ្យបានចំនួនស្មើនឹងក្បាលគ្រាប់យុទ្ធសាស្ត្រ ១ ៥៥០គ្រាប់ដែលរុស្ស៊ីបានដាក់ពង្រាយ បើមិនដូច្នោះទេ យើងមិនអាចទប់ទល់នឹងលោក ពូទីន បានឡើយ»៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន