Connect with us

កីឡា

សហព័ន្ធ​កីឡាបញ្ចស៊ីឡាត់ នឹង​រៀបចំការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​លើកដំបូង

បានផុស

នៅ

តំណាង​សហព័ន្ធ​កីឡា​បញ្ចស៊ីឡាត់​កម្ពុជា​​បាន​បញ្ជាក់​ពី​ការ​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ លើក​ទី​១​ ប្រចាំ​ឆ្នាំ​២០២៥​ ​នៅ​ថ្ងៃ​ទី៧-៨​ ខែ​មីនា​ នៅ​សកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។​

កម្មវិធីប្រកួត​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ អ៊ូ​ តារា​ ​អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​ជា​លើក​ទី១ ​ហើយ​ដែល​សហព័ន្ធ​គ្រោង​រៀបចំឡើង។​ សម្រាប់​ការ​ប្រកួត​នេះ​មាន​សមាគម​ ក្លឹប​ សរុប​ចំនួន​២២ និង​​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​មាន​ប្រមាណ​ ១៥៣រូប។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ូ តារា អគ្គលេខាធិការ

ដោយ​សារ​សហព័ន្ធ​ថ្មីថ្មោង​នៅ​ឡើយ​ ដូច្នេះ​រាល់​ការ​ចំណាយ​ផ្សេងៗ​លើ​ការ​ប្រកួត​នេះ​ជា​ការ​រ៉ាប់រង​ទាំង​ស្រុង​របស់​សហព័ន្ធ​ផ្ទាល់​។​ ចំពោះ​​គោលបំណង ​នៃ​ការ​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​នេះ​ឡើង​គឺ​សម្រួច​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ និង​ស្វែង​រក​នូវ​ធនធាន​ល្អៗ​បន្ថែម​ទៀត​ដើម្បី​ចូល​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​អន្តរជាតិ​នានា​ពិសេស​ កីឡា​ស៊ីហ្គេម​ លើក​ទី៣៣​ ចុងឆ្នាំ​២០២៥​ នៅ​​ប្រទេស​ថៃ។​

រូបភាពលើផេកសហព័ន្ធបញ្ចស៊ីឡាត់

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​របស់​សហព័ន្ធ​កីឡា​បញ្ចស៊ីឡាត់​កម្ពុជា​នេះ​នឹង​ធ្វើ​ឡើង​រយៈពេល​ ២ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី៧ ដល់​ ៨​ ខែ​មីនា​ ឆ្នាំ​២០២៥​ នៅ​​​សាលដំបូល​ទូក​​ការ៉ាតេ​ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​ដោយ​មាន​​១៥វិញ្ញាសា។​ បញ្ចស៊ីឡាត់​នេះ​ជា​ប្រភេទ​កីឡា​ថ្មី​ដែល​ទើប​មក​កាន់​កម្ពុជា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​​ និង​ជា​ប្រភេទ​កីឡា​មាន​ដើមកំណើត​ពី​ប្រទេស​ឥណ្ឌូណេស៊ី៕​

រូបភាពលើផេកសហព័ន្ធបញ្ចស៊ីឡាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៨ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៨ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៨ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម