ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ដង្ហែពានរង្វាន់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាលប្រចាំឆ្នាំ២០២៤
នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីដង្ហែ អបអរសាទរពានរង្វាន់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចទទួលស្គាល់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំណាត់ថា្នក់លេខ២ និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក និង សាលាមតេ្តយ្យសិក្សាធនធានអង្គរ ចំណាត់ថា្នក់លេខ៧។

លោកស្រី ម៉ននី រងី្ស បានឲ្យដឹងក្នុងពិធីដង្ហែពានរង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យ អប់រំ និងវិស័យសុខាភិបាលខេត្ត សៀមរាប ដោយបញ្ជាក់ថា ជោគជ័យដែលខេត្តសៀមរាប ទទួលបាននាពេលនេះ គឺពិតជាបាននាំមកនូវកិត្តិយសដ៏ធំធេងសម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាលនៅខេត្តសៀមរាប ដែលកន្លងមកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រដ្ឋបាលខេត្ត និង រដ្ឋបាលក្រុង ស្រុក បានខិតខំយកចិត្តទុកដាក់ខ្ពស់ និង ចាត់ទុកជា វិស័យអាទិភាព ជាពិសេសបានជួយឧបត្ថម្ភគាំទ្រគ្រប់រូបភាពដល់វិស័យទាំងពីរ ក្នុងគោលបំណងជំរុញ កុមារដែលជាទំពាំងស្នងឬស្សី និងយុវជនដែលជាសសរទ្រូងរបស់ប្រទេសជាតិ ឲ្យការសិក្សាប្រកបដោយគុណភាព និងមានសមត្ថភាព ព្រមទាំង បន្តពង្រឹងប្រតិបត្តិការលើប្រព័ន្ធសុខាភិបាលឲ្យកាន់តែមានប្រសិទ្ធភាព ដោយផ្ដោតពិសេសលើការផ្ដល់សេវាសុខភាពមានគុណភាព សុវត្ថិភាព និង សមធម៌ជូនប្រជាពលរដ្ឋ ។

លោកស្រី បន្តថា សមិទ្ធផលនេះ កើតចេញពីការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តដោយមិនគិតពីការនឿយហត់និងថ្ងៃឈប់សម្រាករបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ គំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត និង មន្ទីរសុខាភិបាលខេត្ត ព្រមទាំងផ្តល់សេវាថែទាំសុខភាព លើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចដំណើរការមុខងារវិស័យសុខាភិបាលក្នុងខេត្តសៀមរាប ឆ្លើយតបប្រកបដោយសមធម៌ និងគណនេយ្យភាពខ្ពស់ជូនប្រជាជន ។ លោកស្រីអភិបាលរងខេត្ត បានបន្តទៀតថា ការអបអរសាទរពានរង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដើមី្បបង្ហាញដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិ បានមើលឃើញពីចក្ខុវិ័ស័យការអភិវឌ្ឍរីកចម្រើនរបស់ខេត្តសៀមរាប ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទើបយើងទទួលបានជ័យលាភីពានរង្វាន់ ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំណាត់ថា្នក់លេខ២ និង វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក និង សាលាមតេ្តយ្យសិក្សាធនធានអង្គរ ចំណាត់ថា្នក់លេខ៧ ព្រមទាំងលោកគ្រូ អ្នកគ្រូ បង្រៀនល្អតាមមុខវិជ្ជា និង សាលាមួយដែលមានសោភណ្ឌភាពស្អាត បានទទួលជ័យលាភីនិងរង្វាន់ផងដែរ ៕
ដោយ៖ គឿនវេត


-
ព័ត៌មានជាតិ២២ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


