Connect with us

ព័ត៌មានអន្ដរជាតិ

លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC

បានផុស

នៅ

ដូចការគ្រោងទុក អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានឡើងសាលកាត់ក្តីរបស់តុលាការឧក្រិដ្ឋ​កម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេប្រទេសហូឡង់នៅមុននេះ ដោយ ប្រឈមបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងសង្គ្រាមបង្ក្រាបគ្រឿងញៀនក្នុងពេលគាត់កាន់អំណាច ចន្លោះឆ្នាំ ២០១៦ដល់២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសវនាការមុនការកាត់ក្តីនោះ តាមសេចក្តីរាយការណ៍របស់រ៉យទ័រ  មេធាវីលោក Duterte និយាយថា កូនក្តីរបស់លោកត្រូវបាន “ចាប់ពង្រត់” ដែលឈឺខ្លាំងពេករហូតមិនអាចផ្តល់សក្ខីកម្មនៅ ICC បានទេ។

អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ត្រូវបានគេមើលឃើញនៅលើអេក្រង់នៅក្នុងបន្ទប់សវនាការនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជាមួយនឹងមេធាវីរបស់គាត់ ឈ្មោះ Salvador Medialdea អង្គុយខាងឆ្វេង នៅទីក្រុងឡាអេ ប្រទេសហូឡង់ ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥។

លោក Duterte ដែលបានមកដល់ប្រទេសហូឡង់តាមជើងហោះហើរពីទីក្រុងម៉ានីលកាលពីថ្ងៃពុធ បន្ទាប់ពីត្រូវបានចាប់ខ្លួនតាមដីការបស់ ICC លើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិបានស្តាប់ទៅដូចជាមិនសូវស្រួលនៅពេលគាត់និយាយតាមរយៈតំណភ្ជាប់វីដេអូពីអង្គភាពឃុំឃាំងដោយបញ្ជាក់ពីឈ្មោះនិងថ្ងៃខែឆ្នាំកំណើតរបស់គាត់ទៅកាន់តុលាការ៕

ប្រភព​ ៖​ រ៉យទ័រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម