ព័ត៌មានអន្ដរជាតិ
ការស្រាវជ្រាវថ្មីបង្ហាញថា អ្នកជំងឺកូវីដ-១៩បានបាត់បង់សមត្ថភាពស្តាប់សំឡេង
អ្នកវិទ្យាសាស្ត្រអង់គ្លេសប៉ាន់ប្រមាណថាជិត ១៥ ភាគរយនៃអ្នកដែលមានផ្ទុកវីរុសកូវីដ-៩ទទួលរងនូវការប៉ះទង្គិចខួរក្បាល ហើយជិត ៨ ភាគរយបានបាត់បង់សមត្ថភាពនៃការឮសំឡេង។

ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលស្រាវជ្រាវនៃសាកលវិទ្យាល័យ Manchester នៃចក្រភពអង់គ្លេស បានឱ្យដឹងថា អ្នកជំងឺ ៧,៦% ដែលឆ្លងមេរោគកូវីដ-១៩ មានបញ្ហាទៅលើការស្តាប់ ខណៈ ១៤,៨% ហ៊ឹងត្រចៀក និង ៧,២% ទទួលរងនូវការប៉ះទង្គិចក្រដាសត្រចៀក។ នេះបើយោងតាមទិន្នន័យចំនួន ២៤ ដែលបានសិក្សាពីការផ្សារភ្ជាប់គ្នារវាងជំងឺសរសៃឈាមនិងបញ្ហាសោតវិញ្ញាណ។

ការស្រាវជ្រាវពីក្រុមអ្នកវិទ្យសាស្ត្រដដែល បានសិក្សាទៅលើបុរសម្នាក់ អាយុ ៥៣ ឆ្នាំម្នាក់ដែលបានបញ្ជូនទៅមន្ទីរពេទ្យក្រោយតេស្តវិជ្ជមានកូវីដ-១៩ ហើយគាត់មានបញ្ហាត្រចៀកចាប់តាំងពីពេលនោះមក។ អ្នកជំងឺរូបនោះនិយាយថា ដំបូងគាត់ដូចជាឮសំឡេងខ្យល់ ហើយជួនកាលសំឡេងរំខានផ្សេងៗ និងក្រោយៗមកសំឡេងកាន់តែខ្សោយទៅ មិនអាចសម្គាល់បានថាជាសំឡេងអ្វី។
ទោះយ៉ាងណា សាស្ត្រាចារ្យ Kevin Munro ប្រធានមជ្ឈមណ្ឌលសោតទស្សន៍និងថ្លង់អះអាងថា បញ្ហានៃការស្តាប់អាចបណ្តាលមកពីជំងឺទៀតដទៃរួមមាន ជំងឺកញ្ជ្រិល ស្រឡទែន និងជំងឺរលាកស្រោមខួរក្បាល។ល។ ដែលជំងឺទាំងនេះអាចធ្វើឱ្យខូចកោសិកាសសៃប្រសាទនៅក្នុងត្រចៀកផ្នែកខាងក្នុងបាន។

ទន្ទឹមនឹងការឃើញថាអ្នកជំងឺជាច្រើនកំពុងរងផលប៉ះពាល់ពីបញ្ហាសោតញាណ ប៉ុន្តែអ្នកស្រាវជ្រាវមិនទាន់ដឹងថា ហេតុអ្វីបានជា COVID-19 អាចបង្កបញ្ហាទាំងនេះនៅឡើយទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Sky News
ចុចអាន៖ ការសិក្សា៖ អ្នកជំងឺកូវីដស្ថិតក្នុងសភាពធ្ងន់ធ្ងរអាចបណ្តាលឱ្យមានបញ្ហាខួរក្បាល
ចុចអាន៖ ការសិក្សា៖ អ្នកជំងឺកូវីដជាងពាក់កណ្តាលរងជំងឺធ្លាក់ទឹកចិត្តជាច្រើនខែ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


