Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស៖ ពូទីន នឹង​បំពាន​បទ​ឈប់បាញ់ បើ​អ៊ុយក្រែន​ពុំ​ត្រូវ​បាន​ការពារ​ឲ្យ​រឹងមាំ

បានផុស

នៅ

មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបំពានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ប្រសិន​បើ​ទីក្រុង​កៀវ​មិនត្រូវបានការពារ​ឲ្យ​​រឹងមាំ​នោះ​ទេ។ នេះ​​គឺ​ជា​ប្រសាសន៍​​​របស់​លោក Keir Starmer នាយករដ្ឋមន្ត្រី​អង់គ្លេស កាល​ពី​ថ្ងៃ​​ទី​២០​ខែ​មីនា​ឆ្នាំ​២០២៥ អំឡុង​​ពេល​កំពុង​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន BBC

លោក Keir Starmer (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​លោក​នាយករដ្ឋមន្ត្រី Starmer កិច្ចព្រមព្រៀងណាមួយស្តីពីការបញ្ឈប់អរិភាពរវាងរុស្ស៊ី និងអ៊ុយក្រែននឹង​អាច​មាន​រយៈពេល​យូរអង្វែង លុះត្រាតែមាន «ការរៀបចំសន្តិសុខនៅនឹងកន្លែង»។ លោក Starmer បាន​បន្ថែម​ថា ការរៀបចំសន្តិសុខនឹងបញ្ជាក់យ៉ាងច្បាស់ដល់ប្រទេសរុស្ស៊ីថានឹងរង​ «ផលវិបាកធ្ងន់ធ្ងរ ប្រសិនបើពួកគេចង់រំលោភលើកិច្ចព្រមព្រៀងណាមួយ»។

ទន្ទឹម​នឹង​ការ​អំពាវនាវ​នេះ បណ្តាប្រទេសអឺរ៉ុបដែលដឹកនាំដោយចក្រភពអង់គ្លេស និងបារាំងកំពុងបង្កើតផែនការដាក់ពង្រាយទាហានពី ១០ ០០០​នាក់ ទៅ ៣០ ០០០​នាក់ទៅកាន់​ប្រទេស​អ៊ុយក្រែន ដើម្បីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ ដោយមិនមានការចូលរួមពីយោធាសហរដ្ឋអាមេរិកដោយផ្ទាល់​ទេ។ ការពិភាក្សាទាំងនេះ មានគោលបំណងបង្កើត «ក្រុម​សម្ព័ន្ធនៃឆន្ទៈ» ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន និងធានាបាននូវភាពធន់នៃកិច្ចព្រមព្រៀងសន្តិភាព។

បន្ថែមពីលើនេះ រដ្ឋមន្ត្រីការពារជាតិ​អង់គ្លេស​លោក John Healey បានសង្កត់ធ្ងន់ថា អង់គ្លេសបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រើប្រាស់ការទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួន ក្នុង​ការ​ឆ្លើយតបទៅនឹងការគំរាមកំហែង ជាពិសេសពីប្រទេសរុស្ស៊ី។ ជំហរនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង់គ្លេស សម្រាប់​ការទប់ស្កាត់ការឈ្លានពាន និងការធានាសន្តិសុខជាតិនៅពេលប្រឈមមុខនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងបន្ត៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

លោក ត្រាំ៖ កាណាដា​​អាចចូលរួម​ហ្វ្រី​ក្នុង​គម្រោង “Golden Dome” បើ​ព្រមក្លាយ​ជា​រដ្ឋ​ទី​៥១​របស់​អាមេរិក

ព័ត៌មានជាតិ១៩ នាទីutes មុន

អ្នកជំនាញអំពាវនាវដល់អាណាព្យាបាលទាំងអស់គិតគូរពីសុខភាពមាត់ធ្មេញរបស់កូនៗ ឱ្យបានច្រើនថែមទៀត

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

EU គ្រោងបញ្ជូនមន្រ្តីត្រួតពិនិត្យ​ថ្នាំគីមីលើ​កសិផល​ទៅវៀតណាម ​

ព័ត៌មានជាតិ៣៨ នាទីutes មុន

សភាពការណ៍នៅព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ ស្នើឱ្យពលរដ្ឋជឿជាក់លើសមត្ថភាពរដ្ឋាភិបាល

ព័ត៌មានជាតិ៥៨ នាទីutes មុន

នាយកប្រតិបត្តិក្រុមហ៊ុន Minebea៖ កម្ពុជា ជាទីតាំងដ៏ល្អបំផុត សម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ​ថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សព​ទាហាន​ដែលប៉ះទង្គិច​មួយ​ទាហាន​ថៃ​ បាន​ដឹក​យក​ទៅដល់​លំនៅ​ឋាន​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេច យ៉ន សេងយៀត នឹងធ្វើដំណើរធម្មយាត្រាថ្មើរជើងតាមជួរភ្នំក្រវាញ ៣២ថ្ងៃ ដើម្បីពុទ្ធសាសនា និងបរិស្ថាន

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្ដេចហ៊ុន សែន ៖ ខ្ញុំ​មិន​ចង់​ឃើញ​ការ​ប្រយុទ្ធ​ណា​មួយ​កើត​ឡើង​ទេ តែខ្ញុំគាំទ្រ​ការ​សម្រេច​​ររបស់ដ្ឋាភិបាល ក្នុងការបញ្ជូន​ទ័ព​និង អាវុធធុនធ្ងន់​ទៅ​កាន់​ព្រំដែន

សេដ្ឋកិច្ច២៤ ម៉ោង មុន

ម្ចាស់ចម្ការទុរេនសំឡូតខ្លះ រំពឹងខុស គិតថាឆ្នាំនេះបានទិន្នផលខ្ពស់

Sokha Hotels

ព័ត៌មានពេញនិយម