កីឡា
រិទ្ធី គីងកុង មុនបានហាត់ប្រដាល់នៅក្រវែលៗតែក្លឹបលោក ផាត់ សូដា ជាង១សប្ដាហ៍
កីឡាករថ្នាលគុនខ្មែរកំពុងល្បីឈ្មោះ រិទ្ធី គីងកុង ទម្រាំបានចូលហាត់ប្រដាល់ត្រឹមត្រូវនៅក្រវែលៗតែក្លឹបប្រដាល់របស់លោកគ្រូ ផាត់ សូដា ប្រហែលជាង ១សប្ដាហ៍ទើបលោកសម្រេចចិត្តទទួលឲ្យហាត់ជាមួយគេ។

រិទ្ធី គីងកុង (ខោក្រហម)
លោក ផាត់ សូដា លើកឡើងក្នុងកិច្ចសម្ភាសមួយថា រិទ្ធី គីងកុង នេះទម្រាំលោកទទួលឲ្យចូលហាត់ប្រហែលជាង ១សប្ដាហ៍ឯណោះ។ លោកតែងតែឃើញកុមារារូបនេះនៅឈរមើល និងក្រវែលៗកន្លែងហាត់ជារើយៗ ប៉ុន្តែមិនហ៊ានសុំ ឬចូលហាត់ជាមួយគេឡើយ។ ដោយមើលឃើញពីចិត្តស្រឡាញ់ផ្នែកប្រដាល់របស់យុវជនរូបនេះ និងមានការតស៊ូមកឈរមើលគេជារឿយៗទើបលោកបានប្រាប់ឲ្យនាំឪពុក-ម្ដាយ មកសុំចូលហាត់ត្រឹមត្រូវ។

រិទ្ធី គីងកុង ពេលប៉ះថៃថ្មីៗនេះ
ចំណែកលោក លឹម ហុង ដែលជាឪពុករបស់ រិទ្ធី គីងកុង បានលើកឡើងក្នុងកិច្ចសម្ភាសថា ដំបូងឡើងលោកមិនអនុញ្ញាតឲ្យកូនប្រុសរូបនេះហាត់ប្រដាល់ឡើយ និងតែងតែរារាំងជានិច្ច ប៉ុន្តែកូនប្រុសរបស់លោកឲ្យតែចេញពីសាលាមកគឺបាត់ពីផ្ទះហើយនៅតែហ្នឹងក្លឹបប្រដាល់នោះទេ។ រូបគេស្រឡាញ់ចូលចិត្តកីឡាប្រដាល់នេះដោយខ្លួនឯងតាំងតែពីដំបូងមកម្ល៉េះ។

លោក ផាត់ សូដា
លោកឃើញកូនស្រឡាញ់បែបនេះហើយក៏ឈប់ហាមឃាត់ និងបានទៅសុំលោកគ្រូ ផាត់ សូដា ឲ្យកូនបានហាត់ប្រដាល់ចាប់ពីពេលនោះមក។ បច្ចុប្បន្ននេះលោកមានតែជំរុញលើកទឹកចិត្តកូនឲ្យខំប្រឹងបន្តទៀត ពីព្រោះជាអ្វីដែលកូនស្រឡាញ់ទៅហើយ។ លោកមិននឹកស្មានថា កូនប្រុសរបស់លោកទើបតែហ្វឹកហាត់ និងមានវ័យក្មេងសោះ ប៉ុន្តែល្បីឈ្មោះមានគេស្រឡាញ់គាំទ្រច្រើនដូចនេះទេ។
បញ្ជាក់ដែរថា រិទ្ធី គីងកុង ជាកូនសិស្សលោក ផាត់ សូដា បច្ចុប្បន្នហ្វឹកហាត់គុនខ្មែរបានរយៈពេលជាង ១ឆ្នាំមកហើយក្នុងនោះប្រកួតបាន១១ដង ឈ្នះទាំងអស់ និងផ្ដួលដៃគូឲ្យសន្លប់បាន ៧ដង។ រូបគេកំពុងសិក្សានៅថ្នាក់ទី៣ នៃសាលាបឋមសិក្សាវត្តភ្នៀត៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


