Connect with us

ព័ត៌មានអន្ដរជាតិ

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

បានផុស

នៅ

គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ ដែលមានចំណុចកណ្តាលនៅទីក្រុង Sagaing នៃប្រទេសមីយ៉ាន់ម៉ា ជាមួយជម្រៅ ១០គីឡូម៉ែត្រ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់រាជធានីបាងកក នៃប្រទេសថៃ ដោយបណ្តាលឲ្យអគារកម្ពស់៣០ជាន់ដែលកំពុងសាងសង់ត្រូវបាក់រលំ ខណៈមានសេចក្តីរាយការណ៍បឋមថា មានកម្មករចំនួន៤៣នាក់ ជាប់នៅក្រោមគំនរថ្ម ប៉ុន្តែមាន៧នាក់រួចជីវិត។ នេះបើយោងតាមការចុះផ្សាយរបស់ ​Matichon នៅថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លាមៗគេមិនដឹងឡើយថាអគារនោះជាអគារអ្វីនិងជារបស់ក្រុមហ៊ុនណា គ្រាន់តែដឹងថាវាមានទីតាំងស្ថិតនៅតំបន់ចតុចក្រ (Chatuchak) ក្នុងរាជធានីបាងកក។

(រូបថត៖ Reuters)

នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា បានដឹកនាំក្នុងអំឡុងពេលកិច្ចប្រជុំត្រួតពិនិត្យរដ្ឋាភិបាលនៅខេត្តភូកេត ប៉ុន្តែក្រោយទទួលរបាយការណ៍ពីគ្រោះរញ្ជួយដី លោកស្រីក៏បិទកិច្ចប្រជុំនោះភ្លាម ដោយងាកមកផ្តោតបញ្ហារញ្ជួយដីវិញ៕

(រូបថត៖ Reuters)

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម