ព័ត៌មានអន្ដរជាតិ
ខេត្តវៀតណាម ជាប់កម្ពុជា កើតរញ្ជួយដី ៣លើកផ្ទួនៗ តែកម្រិតស្រាល
នៅព្រឹកថ្ងៃចន្ទទី៣១ខែមីនាឆ្នាំ២០២៥ ខេត្ត Kon Tum ភាគខាងជើងប្រទេសវៀតណាម ដែលស្ថិតនៅជាប់ខេត្តរតនគិរីនៃប្រទេសកម្ពុជា បានកើតមានការរញ្ជួយដី៣លើកផ្ទួនៗគ្នា ប៉ុន្តែក្នុងកម្រិតស្រាលប៉ុណ្ណោះ។

តាមការចុះផ្សាយរបស់ VN Express ដោយដកស្រង់ប្រភពពីមជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិ, ការរញ្ជួយដំបូងកើតឡើងនាវេលាម៉ោង៤:០៨នាទីព្រឹក មានកម្រិត៣.១រ៉ិចទ័រ ហើយ២នាទីក្រោយ មានការរញ្ជួយមួយលើកទៀតកម្រិត៣.០រ៉ិចទ័រ លុះដល់ម៉ោង៤:៤៦នាទី ការរញ្ជួយទី៣បានកើតឡើងក្នុងកម្រិត២.៦រ៉ិចទ័រ។
ការរញ្ជួយទាំង៣លើកនេះ កើតឡើងនៅស្រុក Kon Plong ហើយសុទ្ធតែមានជម្រៅ ៨.១គីឡូម៉ែត្រ ប៉ុន្តែដោយសារតែកម្រិតស្រាល, វាមិនបង្កផលប៉ះពាល់អ្វីនោះទេ។

សូមជម្រាបថា មិនមែនជារឿងចម្លែកឡើយដែលស្រុក Kon Plong នៃខេត្ត Kon Tum កើតមានការរញ្ជួយដីបែបនេះ។ ជាក់ស្តែងបើយោងតាមស្ថិតិរាប់ចាប់ពីឆ្នាំ១៩០៣ដល់២០២០ ស្រុកនេះជួបរញ្ជួយដី៣៣លើក មានកម្រិតចាប់ពី២.៥រ៉ិចទ័រឡើង។
យ៉ាងណា ចាប់ពីឆ្នាំ២០២១មក អត្រារញ្ជួយដីនៅទីនោះ បានកើនឡើងកាន់តែញឹក ដោយគិតពីឆ្នាំនោះមកដល់ឆ្នាំនេះ វាកើតមានរញ្ជួយដីដល់ទៅជាង ២០០លើកឯណោះ។ ការរញ្ជួយខ្លាំងបំផុត គឺនៅខែសីហាឆ្នាំ២០២២ ដែលកាលនោះមានកម្រិត ៤.៧រ៉ិចទ័រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តួលេខអ្នកស្លាប់នៅមីយ៉ាន់ម៉ា កើនឡើងជិត ៣ ០០០នាក់ហើយ ព្រោះគ្រោះរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


