Connect with us

ព័ត៌មានជាតិ

SchneiTec ​ នឹងធ្វើការកៀរគរទុនប្រមាណ ៥០ ដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបៃតងពី CSX

បានផុស

នៅ

​ក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញឈានមុខគេមួយនៅកម្ពុជា​ SchneiTec Dynamic គ្រោងនឹងធ្វើការបោះផ្សាយសញ្ញាបណ្ណបៃតងជាមួយនឹងផែនការប្រមូលទុនប្រមាណ៥០លានដុល្លារ ​ដើម្បីយកទៅពង្រីកការវិនិយោគលើការផលិតថាមពស្អាតនេះនៅកម្ពុជាបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

SchneiTec Dynamic  បានសាងសង់រោងចក្រផលិតថាមពឡសូឡាតាមបណ្តាខេត្តមួយចំនួននៅកម្ពុជារួមមានខេត្តពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងស្វាយរៀង ដែលមានទំហំសរុប ២៤០ មេហ្គាវ៉ាត់ តាមរយៈក្រុមហ៊ុនជើងសារមូលបត្រ​ Yuanta Securities (Cambodia)ក្នុងការដាក់ផែនការកៀរគរប្រមាណ៥០លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបៃតងនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Yuanta ដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃទី១ខែមេសានេះ ក្រុមហ៊ុន SchneiTec គ្រោងនឹងធ្វើការចុះបញ្ជីបោះផ្សាយជាផ្លូវការនៅលើផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី១០ខែមេសាសប្តាហ៍ក្រោយ។

​​លោក Han Kyung Tae នាយកប្រតិបត្តិនៃក្រុមហ៊ុន Yuanta Securities (Cambodia) មានប្រសាសន៍ថា៖«សញ្ញាប័ណ្ណបៃតងនេះគឺមិនត្រឹមតែជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយប៉ុណ្ណោះទេ វាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទាំងទីផ្សារមូលបត្របំណុលរបស់ប្រទេសកម្ពុជា និងវិស័យថាមពលកកើតឡើងវិញរបស់កម្ពុជា ។ ​តាមរយៈការចាប់ផ្តើមបោះផ្សាយសញ្ញាប័ណ្ណនេះ យើងកំពុងធ្វើដំណើរឆ្ពោះទៅរកការវិនិយោគបន្ថែមទៀតនៅក្នុងគម្រោងថាមពលកកើតឡើងវិញ ដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព»។

​​លោក KT Han បាន​បញ្ចប់​ថា​៖ «​នៅពេល​វិនិយោគិន​កាន់តែច្រើន​ទទួលស្គាល់​ឱកាស​ក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ​របស់​កម្ពុជា យើង​រំពឹងថា​នឹង​មាន​លំហូរ​ទុន​កើនឡើង​ដែល​នឹង​ជំរុញ​គម្រោង​បៃតង​បន្ថែម​»​។ ​

លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រ​កម្ពុជា (SERC) ​បានលើកឡើងកាលពីខែុមុនថា ​CSX​ នឹងស្វាគមន៍ការចុះបញ្ជីបោះផ្សាយសញ្ញាប័ណ្ណ​បៃតង និងនិរន្តរភាពពីក្រុមហ៊ុនចំនួន៣ ដែលនឹងកៀរគរទុនប្រមាណជា១០០លានដុល្លារនៅក្នុងឆ្នាំ២០២៥នេះ។

​លោកថា ​គិតត្រឹមថ្ងៃទី៤ខែមិនាឆ្នាំ២០២៥នេះ CSX មានក្រុមហ៊ុនចុះបញ្ជីចំនួន ២៤ ដែលមានមូលនិធិសរុបជាង ៤៧២ លានដុល្លារ។ ក្នុងចំណោមក្រុមហ៊ុនទាំង ២៤ នេះ មានក្រុមហ៊ុនចំនួន ៣ ដែលបានចុះបញ្ជីសញ្ញាប័ណ្ណបៃតង និងនិរន្តរភាព ដែលគោរពតាមស្តង់ដារសញ្ញាប័ណ្ណបៃតងអាស៊ាន និងគោលការណ៍សមាគមទីផ្សារមូលធនអន្តរជាតិ (ICMA)។

​លោកស៊ូ សុជាតិបានថ្លែងបញ្ជាក់ថា៖« ​ SERC នៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍របស់យើង ដើម្បីប្រមូលធនធានដែលគាំទ្រដល់ការចេញមូលបត្របំណុលប្រកបដោយនិរន្តរភា​ព។ ការផ្លាស់ប្តូរទៅជាការវិនិយោគបៃតង និងនិរន្តរភាព គឺជាទំនួលខុសត្រូវរួមទាំង SERC និងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាល អាជីវកម្ម អ្នកវិនិយោគ និងអ្នកបោះផ្សាយសញ្ញាប័ណ្ណ »៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម