ព័ត៌មានជាតិ
សមាគមឧកញ៉ា រម្លឹកអ្នកមានគោរមងារឧកញ៉ាថា កុំប្រើបណ្ដាញសង្គមធ្វើឱ្យប៉ះពាល់ងារដែលព្រះករុណាប្រទាន
សមាគមឧកញ៉ាកម្ពុជា ក្រើនរម្លឹកដល់គោរមវន្ត ដែលមានគោរមងារឧកញ៉ា ត្រូវប្រកាន់ខ្ជាប់នូវកិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ក្នុងការប្រកបមុខរបរនិងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវយកចិត្ត ទុកដាក់ឱ្យបានខ្ពស់បំផុត ចំពោះការប្រើប្រាស់បណ្តាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយនានា ជៀសវាងចែកចាយ ឬ ផ្សព្វផ្សាយនូវសកម្មភាព ឬការប្រើពាក្យសម្តីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ងារជាកិត្តិយស ដែល អង្គព្រះមហាក្សត្រ បានព្រះរាជទាន។

ជាមួយគ្នា សមាគមឧកញ៉ាកម្ពុជា ក៏ព្រមានចាត់វិធានការតាមនីតិវិធីច្បាប់ជាក់ ស្តែង ចំពោះគោរមវន្តណា ដែលត្រូវបានរកឃើញថាបានប្រព្រឹត្តសកម្មភាព ឬប្រើពាក្យសម្តីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃ និងឧត្តមភាពដ៏ឧត្តុង្គឧត្តម នៃគោរមងារឧកញ៉ា ស្របតាមព្រះរាជក្រឹត្យ និងអនុក្រឹត្យជាធរមាន។
សមាគមឧកញ៉ាកម្ពុជា ចេញមកដាស់តឿន និងព្រមានដូច្នេះ បន្ទាប់ពីបុគ្គលឈ្មោះ ឈាវ មុន្និន ដែលទទួលងារជាឧកញ៉ា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ និងមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី តួនាទីជានាយករង នៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិផង ប្រើប្រាស់បណ្ដាញសង្គមបង្ហោះវីដេអូរាំរែក ក្នុងការិយាល័យ ហើយត្រូវបានមហាជនរិះគន់ថា រាំបែកស្លុយ មិនសមជាមន្ត្រីរាជការ និងល្មើសទៅនឹងច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។

បន្ទាប់ពីមហាជនរិះគន់យ៉ាងចាស់ដៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា ឲ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីពិនិត្យ និងវាយតម្លៃរាល់ទង្វើទាំងឡាយរបស់ឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន ដើម្បីដាក់ ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។

ក្រសួងការពារជាតិ ចាត់ទុកសកម្មភាពរាំរែកនៅក្នុងការិយាល័យក្រសួងការពាតិរបស់ឧកញ៉ា ឈាវ មុន្និន ថាជាអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។
ព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា ដែលបានចេញកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ កំណត់ថា មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ដែលកំពុងបំពេញការងារតាមក្រសួង ស្ថាប័ននានារបស់រដ្ឋ ដែលទទួលបានគោរមងារឧកញ៉ាពីមុន ត្រូវស្នើសុំលាឈប់ប្រើប្រាស់គោរមគោរមងារឧកញ៉ា ឬលាឈប់ពីក្របខណ្ឌទាំងនោះភ្លាមៗបន្ទាប់ពីថ្ងៃព្រះរាជក្រឹត្យនេះចេញជាផ្លូវការ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


