Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូចុះសួរសុខទុក្ខ​កងកម្លាំងឈរជើងការពារព្រំដែនប្រាសាទតាមាន់

បានផុស

នៅ

នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ និងថវិកាមួយចំនួនជូនកងកម្លាំង ឈរជើងនៅព្រំដែន កម្ពុជា-ថៃ (ទិសប្រាសាទតាមាន់) ស្ថិតនៅភូមិសាស្រ្តខេត្តឧត្តរមានជ័យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍សំណេះសំណាលជាមួយកងកម្លាំងនាឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្ត ក៏បានថ្លែងការ កោតសរសើរ ចំពោះគំរូវីរភាពដ៏អង់អាចក្លាហាន ចំពោះកងកម្លាំងឈរជើងនៅទិសប្រាសាទតាមាន់ទាំងអស់ ដែលបាន លះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី ដោយមិនឲ្យមានអ្នកណាម្នាក់ឈ្លានពានបានឡើយ។

ក្នុងឱកាសចុះសំណេះសំណាលនេះ លោកអភិបាលខេត្ត និងប្រតិភូរដ្ឋបាលខេត្តតាកែវ បាននាំយកសម្ភារៈមួយចំនួន​ដល់ វរសេនាតូចលេខ ៤២២ នៃកងពលថ្មើរជើងលេខ៤២ អង្ករ ១២តោន, ទឹកត្រី ៣៥យួរ, ទឹកស៊ីអ៊ីវ ៣៥យួរ, ទឹកបរិសុទ្ធ ២៥កេះ, ទឹកក្រូច ២៥កេះ, ត្រីខ ៥០យួរ, សាច់ជ្រូក ៥០គីឡូក្រាម, បន្លែស្ពៃក្ដោប ២០គីឡូក្រាម, ពងទាសាប ៨០០គ្រាប់, ពងទាប្រៃ ៨០០គ្រាប់ និង ថវិកាម្នាក់ៗ ៥ម៉ឺនរៀល។ ដោយឡែក វរសេនាតូចនគរបាលការពារព្រំដែន​គោក​លេខ ៧០២ អង្ករ ៤តោន, ទឹកត្រី ១៥យួរ, ទឹកស៊ីអ៊ីវ ១៥យួរ, ទឹកបរិសុទ្ធ១៥កេះ, ទឹកក្រូច ១៥កេះ, ត្រីខ ៥០យួរ, សាច់ជ្រូក ៥០គីឡូក្រាម, បន្លៃស្ពៃក្ដោប ២០គីឡូក្រាម, ពងទាសាប ២០០គ្រាប់, ពងទាប្រៃ ២០០គ្រាប់ និងថវិកាម្នាក់ៗ ៥ម៉ឺនរៀល៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម