Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើង​ឆេះ​ភ្នំរាល​​ឆេះ​​​សណ្ឋាគារយ៉ាងសន្ធោសន្ធៅ​នៅ​មីយ៉ាន់ម៉ា

បានផុស

នៅ

សណ្ឋាគារដែលមានឈ្មោះថា Myanmar Treasure Resort Hotel នៅបឹង Inlay ទីក្រុង Nyaung Shwe រដ្ឋ Shan ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីល្ងាចថ្ងៃទី៣ខែមេសា ស្របពេលប្រទេសនេះទើបតែរងការវាយ​ប្រហារពីគ្រោះរញ្ជួយដីដ៏សាហាវសម្លាប់មនុស្សរាប់ពាន់នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ Eleven Media Group- English Edition។

(រូបភាព៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សណ្ឋាគារនេះ​​បានឆាបឆេះនៅវេលាម៉ោងប្រហែល​៤រសៀលថ្ងៃព្រហស្បតិ៍ ដែលបណ្ដាលមកពីភ្លើងឆេះភ្នំរាលដាលដល់ទីតាំងសណ្ឋាគារ ក្នុងនោះបន្ទប់សណ្ឋាគារ និងផ្ទះស្នាក់ (បឹងហ្គាឡូជាង) ជាង១០០បន្ទប់ត្រួវបានបំផ្លាញ រួមទាំងបន្ទប់ធំ ភោជនីយដ្ឋាន និងបឹងហ្គាឡូតូចៗ។

សណ្ឋាគារ​នេះ​គឺ​ជា​សណ្ឋាគារ​មួយ​ប្រភេទ​ដែល​សាងសង់​ដោយ​ឈើនៅលើបឹង ដែលធ្វើឲ្យភ្លើងឆេះកាន់តែងាយស្រួល។ ទោះយ៉ាងណាមានសេចក្ដីរាយការណ៍ថាមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​កន្លែង​ឆេះ​ហើយ​បាញ់​ពន្លត់ ខណៈការខូចខាតសរុបមិនទាន់ត្រូវបានដឹងនៅឡើយនោះទេ។

គួរបញ្ជាក់ថាអគ្គិសភ័យនេះបានឆេះចំពេលប្រទេសនេះកំពុងមានទុក្ខរួចទៅហើយដោយសារតែគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកម្រិត៧.៧រ៉ិចទ័រកាលពីថ្ងៃទី២៨ខែមីនាដែលបានសម្លាប់មនុស្សប្រមាណ៤ពាន់នាក់ ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនត្រូវបានបំផ្លាញ ខណៈប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តនៅឡើយរហូតមកដល់ពេលនេះ៕

(រូបភាព៖ Facebook)
(រូបភាព៖ Facebook)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម