Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់​​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ទៀត អំឡុង​ពេល​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​កូរ៉េខាងត្បូង

បានផុស

នៅ

កាលពី​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២៥ ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យមួយគ្រឿងបានធ្លាក់ខណៈពេលកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅទីក្រុង Daegu ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ដែលបណ្តាលឲ្យ​អ្នកបើក​ម្នាក់​​​បាត់បង់ជីវិត។

រូប​តំណាង (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧទ្ធម្ភាគចក្រ​នោះ​បាន​ធ្លាក់​ទៅ​លើ​ភ្នំ​មួយ​កន្លែង​​ស្ថិត​​ក្នុង​​ភាគ​ពាយ័ព្យ​នៃ​ទីក្រុង​​ Daegu នៅ​ម៉ោង​ប្រហែល​៣​និង​៤១​នាទី​​រសៀល(ម៉ោង​ក្នុង​ស្រុក)។ ភ្លើង​​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជោគជ័យ​ក្នុង​រយៈពេល​មួយ​ម៉ោង​ក្រោយ​កើត​ហេតុ​។ អត្តសញ្ញាណអ្នកបើកឧទ្ធម្ភាគចក្រ និងមូលហេតុពិតប្រាកដនៃការធ្លាក់ មិនទាន់ត្រូវបាន​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។

ឧបទ្ទវហេតុនេះកើតឡើងបន្ទាប់ពីភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូងកាលពីខែមុន ដែល​មិន​ទាន់​រលត់​​ដោយសារ​កត្តា​អាកាសធាតុ​រាំង​ស្ងួត និង​ខ្យល់បក់ខ្លាំង។ ភ្លើងឆេះព្រៃ​លើក​នេះ​ កំពុង​​​លេប​ត្របាក់​ផ្ទៃដី​ដ៏​ធំ​​សម្បើម​របស់​កូរ៉េ​ខាង​ត្បូង និងបណ្តាល​ឲ្យ​មានអ្នកស្លាប់ចំនួន ៣១​នាក់ ក្នុង​នោះ​មាន​អ្នកបើក​ឧទ្ទម្ភាគចក្រ​ម្នាក់​ផ្សេង​ទៀត​ដែល​បានស្លាប់​ស្រដៀង​គ្នា​​ទៅ​នឹង​ករណី​លើក​នេះ​​ដែរ ​ខណៈ​កំពុ​ង​ព្យាយាម​ពន្លត់​ភ្លើង។

រដ្ឋាភិបាលកូរ៉េ​ខាង​ត្បូង ​បាន​ចេញ​ការ​ព្រមាន​អំពី​ហានិភ័យ​ភ្លើង​ឆេះ​ព្រៃ​ដែល​អាច​​កើន​ឡើង​ដោយ​សារ​ការ​ព្យាករ​ពី​ខ្យល់​បក់​ខ្លាំង និង​លក្ខខណ្ឌ​ស្ងួត ដោយ​ជំរុញ​​ឲ្យ​​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ត្រៀម​ខ្លួន​ខ្ពស់៕

(រូបថត៖ Reuters)

ដោយ៖ ឈាង

ចុចអាន៖ ធ្លាក់​ឧទ្ធម្ភាគចក្រ​ពន្លត់​អគ្គិភ័យ​​នៅ​កូរ៉េ​ខាង​ត្បូង ស្លាប់​អ្នក​បើក​ម្នាក់ ខណៈ​កំពុង​មាន​​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

ពីថ្ងៃទី១-២៦ឧសភា នាយករដ្ឋមន្ត្រីអំពាវនាវឱ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត

កីឡា១២ នាទីutes មុន

កក្រើកក្រុងឡុងប៊ីច! គ្រុឌគុនខ្មែរ បង្ហាញក្បាច់ទ្រង់ទ្រាយធំក្នុងពិធីបុណ្យវប្បធម៌ខ្មែរ

កីឡា១៦ នាទីutes មុន

អនុប្រធាន​សហព័ន្ធ​ចំបាប់​ ការ​ប្រកួត​ជើងឯក​យុវជន​ផ្ដល់​ឱកាស​ដល់​ក្មេងៗ​បាន​ជួបជុំគ្នា​​

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

នាយករដ្ឋមន្រ្តីថៃ ប្ដេជ្ញាបង្កើនការនាំចូលពីអាមេរិក ក្រោយជាប់ពន្ធ ៣៦% របស់ ត្រាំ

សេដ្ឋកិច្ច៣២ នាទីutes មុន

ក្រុមហ៊ុនអំពាវ​នាវឱ្យម្ចាស់រថយន្ត ត្រៀមថវិកាថ្លៃសេវាធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម