ព័ត៌មានអន្ដរជាតិ
ឥណ្ឌាទំនងពន្យារពេលការចែកចាយវ៉ាក់សាំង AstraZeneca ខែមីនា និងមេសា
ប្រទេសឥណ្ឌានឹងពន្យារពេលការផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ទៅមជ្ឈមណ្ឌល COVAX ដែលគាំទ្រដោយ GAVI/WHO សម្រាប់ខែមីនា និងមេសា។ នេះជាការឲ្យដឹងរបស់ក្រុមហ៊ុនជាដៃគូផ្គត់ផ្គង់របស់ UNICEF ដល់ Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

UNICEF បាននិយាយតាមអ៉ីមែលថា ៖«យើងយល់ថា ការផ្គត់ផ្គង់វ៉ាក់សាំងការពារកូវីដ-១៩ដល់ប្រទេសមានប្រាក់ចំណូលទាបដែលចូលរួមជាមួយ COVAX ទំនងជានឹងប្រឈមនឹងការពន្យារពេល បន្ទាប់ពីការរាំងស្ទះក្នុងការទទួលបានអាជ្ញាប័ណ្ណធានានាំចេញសម្រាប់វ៉ាក់សាំងបន្ថែមដែលត្រូវបានផលិតដោយវិទ្យាស្ថានឥណ្ឌា Serum Institute of India (SII) ដែលរំពឹងថា នឹងទទួលបាននៅខែមីនា និងមេសា។
«COVAX កំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌាក្នុងគោលបំណងធានាការចែកចាយឲ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
កាលពីថ្ងៃពុធ ម្សិលមិញ ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា ប្រទេសឥណ្ឌាបានផ្អាកជាបណ្តោះអាសន្នចំពោះការនាំចេញវ៉ាក់សាំង AstraZeneca ធំៗទាំងអស់ដែលផលិតដោយ SII ដែលជាអ្នកផលិតវ៉ាក់សាំងធំជាងគេបំផុតក្នុងពិភពលោក ដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងឆ្លងរីករាលដាលខ្លាំង។

UNICEF ក៏បានលើកឡើងដែរថា បណ្តាប្រទេសដែលចូលរួមជាមួយ COVAX ក៏ត្រូវបានជូនដំណឹងអំពីការផ្គត់ផ្គង់ទាបជាងការរំពឹងទុកចំពោះវ៉ាក់សាំង AstraZeneca ដែលផលិតនៅកូរ៉េខាងត្បូងសម្រាប់ខែមីនា។
«ស្របនឹងបញ្ហាប្រឈមនៃបរិយាកាសផ្គត់ផ្គង់ជាសកលនាពេលបច្ចុប្បន្ន នេះគឺដោយសារបញ្ហាប្រឈមរបស់ក្រុមហ៊ុនដែលជួបបញ្ហាក្នុងការពង្រីកនៃការផ្គត់ផ្គង់បរិមាណខ្ពស់ និងបង្កើនប្រសិទ្ធភាពដំណើរការផលិតសម្រាប់ការចែកចាយមុនៗ »។ UNICEF បានបញ្ជាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


