Connect with us

សន្តិសុខសង្គម

អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូន ណែនាំគ្រប់​គោល​​​ដៅ​រាជធានី​ ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការដឹកជញ្ជូនដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋ

បានផុស

នៅ

លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ បានណែនាំដល់ប្រធានក្រុមគ្រប់គោលដៅនីមួយៗ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានល្អក្នុងប្រតិបត្តិការដឹកជញ្ជូននៅអំឡុងពេលបុណ្យចូលឆ្នាំខាងមុខនេះ ដើម្បីធានាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋទាំងទៅ ទាំងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះធ្វើឡើងនៅពេលលោកដឹកនាំកិច្ចប្រជុំគ្រប់ការិយាល័យជំនាញ និងប្រធានប្រតិបត្តិការខ្សែរត់គ្រប់គោលដៅ ដើម្បីត្រៀមដឹកជញ្ជួនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញ ទៅបណ្ដាខេត្ត និងពីបណ្តាខេត្ត មករាជធានីភ្នំពេញ វិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ “ជិះដោយមិនបង់ប្រាក់” ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ក្នុងឱកាសមុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងខិតចូលមកដល់ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសាធារណៈចំនួន ៥៩៧គ្រឿង សម្រាប់ដឹកជញ្ចូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត ដោយឥតគិតថ្លៃ។ ក្នុងចំណោមរថយន្តក្រុងសាធារណៈទាំង៥៩៧គ្រឿង មាន១០០គ្រឿង ត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់ការដឹកជញ្ចូនឥតគិតថ្លៃ នៅក្នុងរាជធានីភ្នំពេញ និង៤៩៧គ្រឿងទៀត ត្រូវប្រើប្រាស់សេវាដឹកជញ្ចូនទៅតាមបណ្តាខេត្តទាំង២៤ក្នុងប្រទេស និងពីតាមបណ្តាខេត្តត្រឡប់ចូលមកវិញ។

គោលដៅចំណត គឺមានចំណតចំនួន០៦ទីតាំង សម្រាប់ប្រជាពលរដ្ឋទៅទទួលយកសេវា នៃការដឹកជញ្ចូនឥតគិតថ្លៃ ក្នុងនោះរួមមាន៖ ស្ថានីយរថយន្តក្រុងវាលស្បូវផ្លូវជាតិលេខ១ ,ស្ថានីយរថយន្តក្រុងចាក់អង្រែលើ ស្ថានីយរថយន្តក្រុងផ្លូវ២០០៤ ស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ ,ស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង និងដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ ( រង្វង់មូលនាងទេពមច្ឆា )៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម