កីឡា
គ្រូ Madura United លើកចំណុចល្អ ២ របស់ព្រះខ័នរាជស្វាយរៀង ជាក្តីបារម្ភសម្រាប់ក្រុមលោក
គ្រូបង្គោលរបស់ក្រុម Madura United លោក Angel Alfredo Vera បានកោតសរសើរ ២ ចំណុចអំពីក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង មុនជួបគ្នាថ្ងៃស្អែកទី ១០ ខែ មេសា ក្នុងជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFC Challenge League។

ក្រុមទាំង ២ ធ្លាប់ជួបគ្នាម្តងរួចមកហើយនៅក្នុងពាន AFC Challenge League នេះ ដែលពេលនោះក្រុម Madura United បានយកឈ្នះលើក្រុម ព្រះខ័នរាជស្វាយរៀង នៅក្នុងវគ្គជម្រុះក្នុងពូលកាលពីថ្ងៃទី ១១ ខែ កុម្ភៈ ក្នុងលទ្ធផល ២-១ នៅប្រទេសម៉ុងហ្គោលី។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្គោលសញ្ជាតិ អាហ្សង់ទីន វ័យ ៥២ ឆ្នាំ នៅតែលើកសរសើរចំពោះក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ថាជាក្រុមដែលកីឡាករមានគុណភាពល្អ និងយុទ្ធសាស្ត្រលេងនៅលើទីលានល្អ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញនេះថ្ងៃទី ៩ ខែ មេសា ក្រោយអ្នកសារព័ត៌មានសួរនាំអំពីក្តីព្រួយបារម្ភលើក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង លោក Alfredo Vera បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «ខ្ញុំជឿជាក់ថា គុណភាពកីឡាករក្នុងក្រុមរបស់ព្រះខ័នរាជស្វាយរៀង សុទ្ធតែជាកីឡាករល្អ។ ពាក់ព័ន្ធយុទ្ធសាស្ត្រនៃការលេងរបស់ព្រះខ័នរាជស្វាយរៀងក៏រឹតតែល្អ។ មូលហេតុបែបនេះហើយ ទើបខ្ញុំបានសិក្សាវិភាគលើក្រុមស្វាយរៀង ហើយបន្ទាប់មកយើងនឹងព្យាយាមកែប្រែចំណុចមួយចំនួន ដើម្បីត្រៀមលេងជាមួយព្រះខ័នរាជស្វាយរៀងថ្ងៃស្អែក»។
សូមបញ្ជាក់ជាថ្មីថា នៅថ្ងៃ ព្រហស្បតិ៍ ទី ១០ ស្អែក ក្រុមព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមតំណាងឥណ្ឌូណេស៊ី Madura United ក្នុងជើងទី ១ វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រពាន AFC Challenge League ចាប់ពីម៉ោង ៧ ល្ងាចតទៅ៕

អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


