សេដ្ឋកិច្ច
កម្ពុជានាំចេញទៅចិនសម្រេចបានទឹកប្រាក់ជិត $៣៥០ លាន នៅត្រីមាសទី១
កម្ពុជាបាននាំទំនិញទៅប្រទេសចិនសម្រេចបាននូវទំហំទឹកប្រាក់ជិត ៣៥០ លានដុល្លារ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ ធ្លាក់ចុះជិត ៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់ ៣៤៨,១៩ លានដុល្លារ ធ្លាក់ចុះ ៤,៩ ភាគរយ ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ៣,៧២ ពាន់លានដុល្លារ កើន ៣០,៨ ភាគរយ។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ប្រាប់កម្ពុជាថ្មីថា កម្ពុជាទិញទំនិញពីចិនមកច្រើនជាងនាំចេញ ក្នុងនោះកម្ពុជានាំចូលវត្ថុធាតុដើមក៏ច្រើន។
លោក ឡោ វិចិត្របញ្ជាក់បញ្ជាក់ថា កម្ពុជាប្រៀបដូចជាមជ្ឈមណ្ឌលបង្គុំហើយនាំចេញទៅទីផ្សារអឺរ៉ុប និងអាមេរិក ដោយសារកម្ពុជាខ្វះវត្ថុធាតុដើម ខណៈផលិតផលនាំចូលមួយចំនួនជាផលិតផលសម្រេច ហើយមួយចំនួនជាវត្ថុធាតុដើម។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ទាំងចិន និងកម្ពុជា សុទ្ធតែជាសមាជិកនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RCEP) ដែលកិច្ចព្រមព្រៀងនេះ បានរួមចំណែកនៅក្នុងទីផ្សារនាំចេញរបស់កម្ពុជាប្រមាណ ៦៣% នៃចំណែកនៃការនាំចេញទំនិញទាំងមូលរបស់កម្ពុជា។
អ្នកនាំពាក្យរូបនេះ បន្ថែមថា៖ «កំណើននៅក្នុងវិស័យពាណិជ្ជកម្មនេះ មានកំណើនរហូតចាប់តាំងពីបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយក្នុងនោះប្រទេសចិនបានទទួលទិញទំនិញកសិផលរបស់កម្ពុជា ដែលរួមមាន អង្ករ ត្រី ដំឡូងមី ជាការទទួលទិញ និងជាកិច្ចសហប្រតិបត្តិការមួយដែលជំរុញឱ្យមានការកែច្នៃ មានន័យថា សេចក្តីត្រូវការរបស់ទីផ្សារ បានបង្រៀនឱ្យយើងចេះកែច្នៃផលិតផលដើមឱ្យទៅជាផលិតផលសម្រេច ហើយត្រូវនឹងតម្រូវការរបស់ទីផ្សារ»។

ទំនិញកម្ពុជានាំទៅប្រទេសចិនភាគច្រើនគឺជាផលិតផលកសិកម្ម គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌ ចំណែកទំនិញដែលប្រទេសចិននាំមកកម្ពុជា មានដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ សហគ្រាស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ អាហារ ភេសជ្ជៈ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងសំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ ១៥,១៨ ពាន់លានដុល្លារ កើនឡើង ២៣,៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


