Connect with us

សេដ្ឋកិច្ច

ចិនគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ​សីហនុ និងសន្យាជំរុញឱ្យ​ក្រុមហ៊ុនចិន​មកវិនិយោគនៅកម្ពុជា

បានផុស

នៅ

ភាគីចិនបានគាំទ្រការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសន្យាលើកទឹក​ចិត្តស​ហ​គ្រាស​​ចិនដែល​មានសមត្ថភាពកាន់តែច្រើនមកបណ្ដាក់ទុនឱ្យកាន់តែច្រើនបន្ថែមទៀតមកកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសន្យានេះបានធ្វើឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល​នៃដំណើរទស្សនកិច្ចផ្លូវ​រដ្ឋ​របស់​លោក ស៊ី ជីនពីង ប្រធានាធិបតីចិននៅកម្ពុជាពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ភាគីកម្ពុជាបានវាយតម្លៃខ្ពស់​ចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គម ​របស់ប្រទេសចិន និងបានសាទរចំពោះការរីកចម្រើនឥតឈប់ឈររបស់ចិនឆ្ពោះ​ទៅការ​កសាងប្រទេស​សង្គម​និយមទំនើប និងប្រជាជាតិចិនដ៏រុងរឿង។

ភាគីចិនបានអបអរសាទរចំពោះសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការរក្សា ស្ថិរភាព​នយោបាយ ជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងគាំទ្រ​ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

ភាគីទាំងពីរបានឯកភាពធ្វើឱ្យស៊ីជម្រៅនូវការបន្សំគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញការអភិវឌ្ឍកាន់តែខ្លាំងថែមទៀត។

ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នា ដើម្បីកសាងច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មប្រកប ដោយសុវត្ថិភាព និងស្ថិរភាព។ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មស្តង់ដាខ្ពស់ ក៏ដូចជាការលើកកម្ពស់​ការកសាង​ហេដ្ឋារចនា សម្ព័ន្ធគាំទ្រសំខាន់ៗ រួមមានប្រព័ន្ធដឹកជញ្ជូន បណ្តាញថាមពល ខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និងភស្តុភារកម្ម។

លើសពីនេះ ភាគីចិនក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​កម្ពុជា ក្នុងការជំរុញគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។

ភាគីទាំងពីរបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ខណៈរួមគ្នាលើកកម្ពស់ការរីកចម្រើនជាបន្ត បន្ទាប់ នៃច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការវិនិយោគ និងការសម្របសម្រួល។

ភាគីទាំងពីរបានឯកភាពបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ​កិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញយ៉ាងសកម្មឱ្យមានការចុះហត្ថលេខា​លើពិធី​សារដំឡើង​កម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលសហការអភិវឌ្ឍដោយចិន និងកម្ពុជា បានទាក់ទាញក្រុមហ៊ុនអន្តរជាតិជាង ២០០ក្រុមហ៊ុនចូលបង្កើតរោងចក្រ ដែលបានរួមចំណែកក្នុងការទំនើបកម្មឧស្សាហកម្មកម្ពុជា។

យោងតាមរបាយការណ៍ ខេត្ត​ព្រះ​សីហនុ​ មានគម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ គម្រោង ក្នុងនោះមាន ៥ គម្រោង កំពុងដំណើរការ ២ គម្រោងកំពុងស្ថិរនៅក្នុង​ដំណើរ​ការសាង​សង់ និង ៥ គម្រោងទៀត នៅមិនទាន់មានសកម្មភាពនៅឡើយ។

ខេត្តព្រះសីហនុ មានរោងចក្រសហគ្រាស សរុបចំនួន ៣ ៨០០ ទីតាំង។ ​ក្នុងនោះមានគម្រោង​វិនិយោគចំនួន ២៩០ ដែលមានទុនវិនិយោគប្រមាណ ២ ៨៥០ លានដុល្លារ។ បច្ចុប្បន្នមានរោងចក្រកំពុងដំណើរការ ១៨១ ទីតាំង និងបុគ្គ​លិកកម្មករ និយោជិក​ប្រមាណជាង ៥ ម៉ឺននាក់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៨ នាទីutes មុន

អស្ចារ្យ​ណាស់! ក្លិប​អាស៊ាន​២​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​រង្វាន់​អាស៊ី​​​ក្នុង​ឆ្នាំ​តែ​មួយ

ជីវិតកម្សាន្ដ១៧ នាទីutes មុន

តួប្រុស​កូរ៉េ​ក្នុងរឿង «Reply 1988»​ដ៏ល្បី​ ​បង្ហាញ​មុខជាថ្មី ក្នុង​​សភាព​ស្លេកស្លាំង ផ្ទុះ​​ការ​វែកញែក​

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

​​ក្រុម​កោសល្យ​វិច្ច័យ​ថៃ​បាន​ទទួល​បំណែកសាកសព​​៤១​​ នឹង​គ្រោងឆ្អឹង​៩៦​ ដើម្បីកំណត់អត្តសញ្ញាណ​

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ធនាគារកណ្ដាលថៃ ព្រមានពីផលប៉ះពាល់នៃពន្ធលើកំណើន​សេដ្ឋកិច្ច ​​ប៉ុន្តែមិនខ្លាំងដូច​កូវីដ១៩​

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

អ៊ីរ៉ង់​ផ្ញើ​សំបុត្រ​ឲ្យ ពូទីន មុន​កិច្ច​ប្រជុំ​នុយក្លេអ៊ែរ​លើក​ទី​ពីរ​ជាមួយ​អាមេរិក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

កីឡា៣ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

Sokha Hotels

ព័ត៌មានពេញនិយម