សន្តិសុខសង្គម
កម្មកររោងចក្រ ១០ នាក់ ពុលនំបញ្ចុក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅស្រុកកណ្ដាលស្ទឹង
កម្មករ-កម្មការិនីរោងចក្រ ចំនួន ១០ នាក់ បានហូបនំបញ្ចុកនៅខាងមុខរោងចក្រ រួចក៏ពុល ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ករណីពុលនេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីព្រឹក ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ នៅចំណុចខាងមុខរោងចក្រផលិតស្បែកជើងមួយកន្លែង ស្ថិតក្នុងភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង ១១ និង ៣០ នាទីព្រឹក កម្លាំងជំនាញបានទទួលព័ត៌មានពីកម្មកររោងចក្រផលិតស្បែកជើងមួយកន្លែងថាមានមនុស្សប្រុស-ស្រី ចំនួន ១០ នាក់ ពុលចំណីអាហារ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ភ្លាមៗ កម្លាំងជំនាញស្រុកកណ្តាលស្ទឹង ក៏បានចុះទៅដល់មន្ទីរពេទ្យ និងសាកសួរទៅកាន់ជនរងគ្រោះទាំងអស់ខាងលើ ដោយពួកគាត់បញ្ជាក់ថា ពួកគាត់បានហូបនំបញ្ចុកដែលគេលក់នៅខាងមុខរោងចក្រ សង្ស័យបន្លែលាងមិនស្អាត ឬក៏ការលក់ដូរនោះទំនងមិនមានអនាម័យគ្រប់គ្រាន់ ទើបធ្វើឲ្យពុលបែបនេះ។
បច្ចុប្បន្ន ជនរងគ្រោះទាំង ១០ នាក់ ខាងលើនេះ បានធូរស្រាលហើយ និងកំពុងតែសម្រាកព្យាបាល នៅមណ្ឌលសុខភាពសៀមរាប ដោយមិនមានអ្វីធ្ងន់ធ្ងរនោះឡើយ៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


