KPT+
មហាសេដ្ឋីអាមេរិក Warren ប្រាប់អាថ៌កំបាំងអាយុវែង ជាមួយទម្លាប់សាមញ្ញ ៣ប៉ុណ្ណោះ
មហាសេដ្ឋីដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក លោក Warren Buffett ជាវិនិយោគិនដ៏ល្បី និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway មិនត្រឹមតែត្រូវបានគេស្គាល់ ដោយសារភាពជោគជ័យនៃអាជីវកម្មដ៏ធំសម្បើមរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែគាត់នៅតែត្រូវបានគេកោតសរសើរចំពោះសុខភាព និងមានចិត្តគំនិតច្បាស់លាស់។ ទោះបីជាមានអាយុ ៩៤ឆ្នាំ ក៏មហាសេដ្ឋីរូបនេះនៅតែបន្តធ្វើការ ហើយតែងតែបង្ហាញខ្លួនជាសាធារណៈជាមួយនឹងថាមពលវិជ្ជមានជានិច្ច។

ដូច្នេះតើអ្វីទៅជាអាថ៌កំបាំងនៃអាយុវែង និងសុខភាពល្អ? វាមិនមែនជាទម្លាប់នៃការញ៉ាំស្អាតតឹងរ៉ឹងនោះទេ ឬធ្វើលំហាត់ប្រាណខ្លាំង ប៉ុន្តែលោក Buffett រក្សាសុខភាព និងថាមពលរបស់គាត់ ជាមួយនឹងទម្លាប់សាមញ្ញទាំងបីខាងក្រោម។
១. គេងឲ្យបានគ្រប់គ្រាន់
ក្នុងពេលដែលបុគ្គលល្បីល្បាញជាច្រើនជ្រើសរើសដើម្បីក្រោកពីព្រលឹមដើម្បីទទួលបាននូវភាពជោគជ័យ ប៉ុន្តែ លោក Buffett នៅតែមិនយល់ស្របចំពោះនិន្នាការនោះទាំងស្រុងទេ។ លោកធ្លាប់បានផ្តល់បទសម្ភាសន៍ដោយត្រង់ថា «ខ្ញុំមិនចង់ចាប់ផ្តើមធ្វើការនៅម៉ោង៤ព្រឹកទេ។ ខ្ញុំចូលចិត្តគេង ហើយជាធម្មតាគេង ៨ ម៉ោងក្នុងមួយថ្ងៃ»។
បន្ថែមពីលើការស្តាប់រាងកាយ មហាសេដ្ធីប្រាក់លាននៅតែជឿជាក់ថា ការគេងឱ្យបានគ្រប់គ្រាន់ គឺជាគន្លឹះសម្រាប់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។
ការស្រាវជ្រាវពីសមាគមបេះដូងអាមេរិកបង្ហាញថា ការគេងឱ្យបាន៧ទៅ៩ម៉ោងក្នុងមួយយប់អាចកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុបាន ៣០% ក៏ដូចជាហានិភ័យនៃជំងឺមហារីក ជំងឺបេះដូង និងបញ្ហាសុខភាពជាច្រើនទៀត។
សាស្ត្រាចារ្យ Andrew Huberman អ្នកវិទ្យាសាស្ត្រផ្នែកប្រសាទនៅសាកលវិទ្យាល័យ Stanford នៅតែបញ្ជាក់ថា ការគេងឲ្យបានគ្រប់គ្រាន់មិនត្រឹមតែជួយពង្រឹងប្រព័ន្ធការពារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយពង្រឹងដល់ការចងចាំ គ្រប់គ្រងអារម្មណ៍ និងបង្កើនប្រសិទ្ធភាពការងារផងដែរ។
២. ទម្លាប់អានសៀវភៅជារៀងរាល់ថ្ងៃ
ប្រសិនបើការគេងគឺជាការថែរក្សារាងកាយ ការអានសៀវភៅគឺដូចជាការចិញ្ចឹមចិត្តយ៉ាងដូច្នោះ។ សម្រាប់លោក Warren តែងតែចំណាយពេល ៥-៍ទៅ៦ ម៉ោងក្នុងមួយថ្ងៃអាន និងឆ្លុះបញ្ចាំងពីចិត្តគំនិតផ្ទាល់ខ្លួន។ គាត់មើលឃើញថាសម័យនេះ ជាពេលដែលគាត់ធំពេញវ័យ។ មិនមែនគិតពីទ្រព្យសម្បត្តិទេ តែនិយាយពីការគិត និងទស្សនៈពិភពលោក។
ការអានសៀវភៅជាប្រចាំ មិនត្រឹមតែបង្កើនចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវានៅតែជាលំហាត់ខួរក្បាលដ៏អស្ចារ្យ។ ជាពិសេសចំពោះមនុស្សចាស់។ ផ្អែកការសិក្សារយៈពេល ១៤ ឆ្នាំពីវិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក (NIH) បានរកឃើញថា មនុស្សដែលរក្សាទម្លាប់អានជាប្រចាំ មានទំនោរកាត់បន្ថយហានិភ័យនៃជំងឺវង្វេងរួមទាំងជំងឺភ្លេចភ្លាំងដែលជាជំងឺសរសៃប្រសាទទូទៅចំពោះមនុស្សចាស់។
សកម្មភាពដែលជំរុញផ្នែកជាច្រើននៃខួរក្បាល ដូចជាការអាន ការលេងអុក ឬការដោះស្រាយល្បែងផ្គុំពាក្យ។ ទាំងអស់ជួយលើកកម្ពស់ចរាចរឈាម និងការប្រែប្រួលសរសៃប្រសាទក្នុងខួរក្បាល។ ការសិក្សារយៈពេល ១៤ ឆ្នាំដោយវិទ្យាស្ថានសុខភាពជាតិអាមេរិកក៏បានបញ្ជាក់ផងដែរថា ការអានពិតជាអាចជួយពន្យឺតការវិវត្តនៃការបាត់បង់ការចងចាំ។
សម្រាប់លោក Buffett ការអានសៀវភៅជារៀងរាល់ថ្ងៃ មិនមែនគ្រាន់តែជាទម្លាប់នោះទេ។ ប៉ុន្តែវាជារបៀបនៃជីវិតដែលជួយគាត់ឲ្យមានសុខភាពល្អ មានសុភមង្គល និងអាយុវែង ព្រោះពេលដែលខួរក្បាលមានភាពរឹងមាំ នោះអាយុក៏វែងដែរ។
៣. ធ្វើអ្វីដែលអ្នកស្រលាញ់
មហាសេដ្ឋីពិភពលោករូបនេះ តែងតែគិតថា សុភមង្គលគឺជាតម្លៃដ៏អស្ចារ្យបំផុត។ គាត់ជឿថា កាលដែលគាត់ធ្វើអ្វីដែលខ្លួនស្រលាញ់រាល់ថ្ងៃ នោះគឺជាអាថ៌កំបាំងដ៏សំខាន់មួយចំពោះសុខភាព និងអាយុវែងរបស់គាត់។
នៅក្នុងបទសម្ភាសន៍ជាច្រើន បុរសចំណាស់តែងតែផ្តល់ដំបូន្មានដល់យុវជន ឲ្យជ្រើសរើសការងារដែលពួកគេចូលចិត្ត និងស្វែងរកភាពរីករាយ។ ខ្លួនគាត់គឺជាឧទាហរណ៍ច្បាស់លាស់នៃគំនិតនេះ។ ទោះជាមានវ័យជ្រេបន្តិចក្ដី ក៏គាត់នៅតែខំធ្វើរាល់ថ្ងៃ។ មិនមែនដោយសារត្រូវការប្រាក់បន្ថែមទេ ប៉ុន្តែដោយសារគាត់មានអារម្មណ៍សប្បាយរីករាយ និងរីករាយនឹងតួនាទីផ្ទាល់ខ្លួននៅក្រុមហ៊ុន Berkshire Hathaway។
មិនតែប៉ុណ្ណោះ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលរស់នៅដោយមានគោលបំណង និងធ្វើអ្វីដែលពួកគេស្រឡាញ់។ ពួកគេមានទំនោររស់នៅបានយូរជាងមនុស្សធម្មតា ហើយក៏អាចទប់ទល់នឹងអារម្មណ៍អវិជ្ជមានបានប្រសើរជាងមុន។ នេះគឺដោយសារតែមនុស្សដឹងពីគោលដៅរបស់ពួកគេនៅក្នុងជីវិត។ ជារឿយៗត្រូវថែរក្សាសុខភាពរបស់ពួកគេឲ្យបានប្រសើរជាងមុន។ ជាលទ្ធផលសុខភាពផ្លូវកាយ និងផ្លូវចិត្តនឹងកាន់តែរឹងមាំ។
លើសពីនេះ ផ្អែកការស្រាវជ្រាវដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី Psychological Science ក៏បានសន្និដ្ឋានក្នុងទិសដៅដូចគ្នាដែរថា មិនថាអ្នកមានអាយុប៉ុន្មានទេ ការមានគោលដៅក្នុងជីវិត ព្រមទាំងភាពរីករាយនៃការធ្វើអ្វីដែលអ្នកស្រលាញ់ជារៀងរាល់ថ្ងៃ ពិតជាអាចជួយពន្យារអាយុជីវិតរបស់អ្នកបានយ៉ាងល្អប្រសើរ។

ចុចអាន៖មហាសេដ្ឋី Warren ថា ទ្រព្យនឹងបាត់បង់ តែវត្ថុ ៣ អាចធ្វើឲ្យមនុស្សមានតម្លៃក្នុងសម័យបច្ចុប្បន្ន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


