ព័ត៌មានអន្ដរជាតិ
រន្ធត់! ទេសចរ ២៦នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតំបន់ កាស្មៀរ
ខ្មាន់កាំភ្លើងបានបើកការវាយឆ្មក់ បាញ់ប្រហារយ៉ាងរន្ធត់ទៅលើទេសចរមួយក្រុមដែលនាំគ្នាទៅលេងក្រុង Pahalgam នៃតំបន់កាស្មៀរខាងគ្រប់គ្រងដោយប្រទេសឥណ្ឌា បណ្តាលឲ្យស្លាប់ចំនួន២៦នាក់។

តាមការចុះផ្សាយរបស់ BBC, ហេតុការណ៍នេះកើតឡើងនៅតំបន់ភ្នំ Baisaran កាលពីថ្ងៃអង្គារទី២២ខែមេសាឆ្នាំ២០២៥ ហើយបើតាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់, ក្រៅពីមនុស្សស្លាប់ ក៏មានទេសចរច្រើននាក់ទៀតរងរបួសផងដែរ ខណៈមួយចំនួនរងរបួសធ្ងន់។
ទេសចរម្នាក់មកពីរដ្ឋ Gujarat ដែលរួចជីវិតពីការវាយប្រហារនេះ បានរៀបរាប់ពីហេតុការណ៍ថា នៅសុខៗខ្មាន់កាំភ្លើងក៏បាញ់លើក្រុមទេសចរតែម្តង ធ្វើឲ្យកើតចលាចល ហើយម្នាក់ៗនាំគ្នារត់យករួចខ្លួនដោយសំឡេងស្រែកយំ យ៉ាងទ្រហឹង។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋកម្មដ៏សាហាវនេះឡើយ។
ពាក់ព័ន្ធហេតុការណ៍នេះ បានបង្កឲ្យមានការថ្កោលទោសពីសំណាក់មេដឹកនាំនានាលើពិភពលោក ហើយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានប្តេជ្ញានាំឧក្រិដ្ឋជន មកកាត់ទោសឲ្យទាល់តែបាន។

សូមជម្រាបថា កាស្មៀរដែលស្ថិតនៅតំបន់ភ្នំហិមាល័យ ត្រូវបែងចែកជាពីរក្រោយការប្រកាសឯករាជ្យរបស់ឥណ្ឌាពីចក្រភពអង់គ្លេសនិងការបង្កើតប្រទេសប៉ាគីស្ថាន នៅឆ្នាំ១៩៤៧។
យ៉ាងណា ប្រទេសប្រដាប់ដោយនុយក្លេអ៊ែរទាំងពីរនេះ សុទ្ធតែទាមទារគ្រប់គ្រងតំបន់នោះទាំងមូលផ្តាច់មុខ ហើយក៏ធ្លាប់ប្រយុទ្ធគ្នាក្នុងសង្គ្រាមពីរលើករួចមកហើយដែរ។

មិនត្រឹមប៉ុណ្ណឹង ទីនោះក៏កើតមានអំពើបះបោរជាយូរមកហើយដែរ ចាប់តាំងពីឆ្នាំ១៩៨៩មក នៅក្នុងតំបន់ដែលមានជនមូស្លីមភាគច្រើន។
ការវាយប្រហារទ្រង់ទ្រាយធំលើជនស៊ីវិលលើកចុងក្រោយបំផុត គឺកើតឡើងក្នុងខែមិថុនាឆ្នាំ២០២៤ នៅពេលមនុស្ស៩នាក់ ត្រូវបានសម្លាប់និង៣៣នាក់រងរបួស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធបាញ់ស្រោចលើរថយន្តក្រុងដឹកអ្នកធ្វើធម្មយាត្រា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្ស៧នាក់ធ្វើការនៅផ្លូវរូងក្រោមដីយុទ្ធសាស្ត្រមួយនៅកាស្មៀរត្រូវបាញ់សម្លាប់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


