សន្តិសុខសង្គម
បង្រ្កាបទីតាំងហាងយីហោ ត្នោត ផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ
នារីៗជាច្រើននាក់ដែលបម្រើការងារក្នុងភោជនីយដ្ឋានយីហោ ត្នោតផ្អែម ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មេីសការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធមូលដ្ឋាននៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យចុះឆ្មក់បង្រ្កាបឃាត់ខ្លួនពាក់ព័ន្ធបង្កប់បម្រើសេវាកម្មផ្លូវភេទ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងអមផ្លូវរថភ្លើង ចំណុចភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលជំនាញបានឲ្យដឹងថា ការចុះបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ទីតាំងភោជនីដ្ឋានយីហោ ត្នោតផ្អែម ខាងលើសង្ស័យមានលួចបង្កប់សេវ៉ាបម្រើផ្លូវភេទ ទើបសមត្ថកិច្ចដាក់កម្លាំងជំនាញសហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវរហូតឈានដល់ការឆ្មក់ចុះបង្រ្កាបជាក់ស្តែងតែម្តង និងបានឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ព្រមទាំងដកហូតសម្ភារៈផ្សេងៗមួយចំនួន ចំណែកអ្នកដែលមិនមានការពាក់ព័ន្ធ ត្រូវបានឲ្យចេញត្រឡប់ទៅវិញធម្មតា។

ក្រោយពីធ្វេីការឃាត់ខ្លួនរួចសមត្ថកិច្ចក៏បាននាំខ្លួនបុរស និងនារីជាច្រើននាក់ រួមមានសម្ភារៈមួយចំនួនដឹកតាមរថយន្តយកទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសួរនាំបន្ត និងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុភា



-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


