ព័ត៌មានជាតិ
៩ខែ សមត្ថកិច្ចក្រសួងមហាផ្ទៃ ឃាត់មនុស្សជាង២០០នាក់ក្នុងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ
សមត្ថកិច្ចក្រសួងមហាផ្ទៃ បានឃាត់ខ្លួនមនុស្សជាង២០០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។

លោក ទូច សុឃៈ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ដែលសរុប១៤៧ករណី គឺសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២០៥នាក់ មានស្រី៣៧នាក់ និងជនបរទេស១៩នាក់ ដោយត្រូវបានអនុវត្តនូវវិធានការបញ្ជូនទៅសាលាដំបូងរាជធានីខេត្ត។
បើតាមអ្នកនាំពាក្យរង ក្នុងចំណោមការបង្ក្រាបទាំង១៤៧ករណីនោះ មានអំពើជួញដូរមនុស្សបង្ក្រាបបានចំនួន៥៥ករណី ឃាត់ខ្លួនមនុស្ស៧៩នាក់ ស្រី៧នាក់ ជនបរទេស១៣នាក់ និងសង្គ្រោះជនរងគ្រោះបានចំនួន២០០នាក់។ ខណៈអាជីវកម្មផ្លូវភេទបង្ក្រាបបានចំនួន៩២ករណី ឃាត់ខ្លួនមនុស្ស១២៦នាក់ ស្រី៣០នាក់ ជនបរទេស៦នាក់ និងសង្គ្រោះជនរងគ្រោះ២៨៣នាក់។ ជារួមទាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ សមត្ថកិច្ចបានរំដោះជនរងគ្រោះសរុប៤៨៣នាក់។

ក្នុងរយៈពេលដូចគ្នានេះ ក្រសួងមហាផ្ទៃ ក៏បានសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នជំនាញទាំងក្នុង និងក្រៅប្រទេស ជួយអន្តរាគមន៍ឱ្យពលរដ្ឋខ្មែរបានត្រឡប់មកប្រទេសកម្ពុជាវិញសរុប១៥៧នាក់ ក្នុងនោះមានអនីតិជន៣៦នាក់។ នេះជាការបន្ថែមឱ្យដឹងពីលោក ទូច សុឃៈ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


