ព័ត៌មានជាតិ
របាយការណ៍អាមេរិកចោទកម្ពុជាអត់ខំទប់ស្កាត់អំពើជួញដូរមនុស្ស ក្រសួងមហាផ្ទៃ ថា មិនឆ្លុះបញ្ចាំងពីការពិតឡើយ
ក្រសួងការបរទេសអាមរិកបានបង្ហាញរបាយការណ៍មួយស្តីពីការជួញដូរមនុស្សឆ្នាំ២០២៥ ដែលក្នុងនោះរបាយការណ៍បានចាត់ចំណាត់ថ្នាក់ឱ្យកម្ពុជាជាប្រទេសស្ថិតក្នុងកម្រិតទី៣ ដែលគ្មានឆន្ទៈក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជា ចាត់ទុករបាយការណ៍នេះ ថា មិនបានឆ្លុះបញ្ចាំងការពិតពីកម្ពុជាឡើយ។

តាមរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា បានចោទរដ្ឋាភិបាលកម្ពុជា ថា មិនបានខិតខំទប់ស្កាត់បទល្មើសជួញដូរមនុស្សឡើយ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានប្រតិកម្មតបនឹងការចេញរបាយការណ៍ខាងលើ ដោយលោកលើកឡើងថា របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងគ្រប់ជ្រុងជ្រោយរបស់ប្រទេសកម្ពុជានោះទេ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។

ថ្លែងប្រាប់កម្ពុជាថ្មី នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ លោក ទូច សុឃៈ បានអះអាងអំពីការខិតខំរបស់កម្ពុជា រាប់ចាប់តាំងពីអាណត្តិរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបន្តដល់នីតិកាលទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងការប្ដេជ្ញាចិត្តខ្ពស់ប្រយុទ្ធប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្សនេះតែម្ដងដែលកំពុងក្លាយជាបញ្ហាសកលដ៏ស្មុគស្មាញ សូម្បីតែសហរដ្ឋអាមេរិកខ្លួនឯងក៏មានបញ្ហានេះដែរ។

លោក ទូច សុឃៈ បានទទួលស្គាល់ពីចំណុចខ្វះខាតរបស់កម្ពុជាក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ក៏ប៉ុន្តែលោកក៏ចង់ឱ្យការធ្វើរបាយការណ៍មួយណានោះ គឺត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវការវាយតម្លៃមួយគ្រប់ជ្រុងជ្រោយ ស្របតាមជំនាញ កត្តាវិទ្យាសាស្ត្រ និងឆ្លុះបញ្ចាំងជារួមពីគោលជំហររបស់សហរដ្ឋអាមេរិក។
សម្រាប់បទល្មើសជួញដូរមនុស្ស ដែលកំពុងក្លាយជាបញ្ហារួមជាសកលនោះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានទាមទារនូវកិច្ចសហប្រតិបត្តិការ ទាំងក្របខណ្ឌទ្វេភាគី ពហុភាគី ក្នុងតំបន់ និងអន្តរជាតិឱ្យកាន់តែទូលំទូលាយបន្ថែមទៀតរវាងប្រទេសនិងប្រទេស ដើម្បីសម្រេចបាននូវគោលដៅរួម គឺលុបបំបាត់ការជួញដូរមនុស្ស។ ខណៈកម្ពុជាតែងតែផ្ដល់នូវកិច្ចសហការជាមួយបណ្ដាប្រទេសទាំងអស់លើពិភពលោក រាប់ទាំងសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន មានជាអាទិ៍ ភេរវកម្ម ឧក្រិដ្ឋកម្មជួញដូរអាវុធ រត់ពន្ធគ្រឿងញៀន លាងលុយកខ្វក់ និងអំពើជួញដូរមនុស្សនេះតែម្ដង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


