ព័ត៌មានអន្ដរជាតិ
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
មជ្ឈមណ្ឌលឧតុនិយមជាតិវៀតណាម បានបង្ហាញរបាយការណ៍ថា រយៈពេលមិនដល់២៤ម៉ោងផង តំបន់ភាគខាងជើងប្រទេស ត្រូវវាយប្រហារដោយរន្ទះបាញ់ជាង ២៣ ០០០លើក។

តាមការបញ្ជាក់ពីមជ្ឈមណ្ឌលខាងលើ, រន្ទះបាញ់បានវាយប្រហារចាប់ពីពេលរំលងអធ្រាត្រឈានចូលថ្ងៃសុក្រដល់ព្រឹក ដោយសារតំបន់នោះ ជួបខ្យល់ព្យុះនិងភ្លៀងធ្លាក់ខ្លាំង។
ក្នុងចំណោមខេត្តភាគខាងជើងទាំងអស់ ខេត្តដែលកើតមានរន្ទះបាញ់ច្រើនជាងគេគឺ Phu Tho, Tuyen Quang, Yen Bai និង Ha Giang។
ទន្ទឹមនោះ សារព័ត៌មាន Vietnamnet បានចុះផ្សាយថា «គិតចាប់ពីម៉ោង១:៣០នាទីរំលងអធ្រាត្រ ដល់ម៉ោង៥:០០ព្រឹកថ្ងៃសុក្រ មានរន្ទះបាញ់ ២៣ ២០០លើកកើតឡើង ក្នុងនោះមានទាំងបាញ់លើអាកាសនិងបាញ់មកដី»។
យ៉ាងណា នេះមិនមែនទើបលើកដំបូងឡើយដែលភាគខាងជើងប្រទេសវៀតណាម ជួបរន្ទះបាញ់ច្រើនបែបនេះ ពោលកាលពីខែសីហាឆ្នាំមុន ក៏មានរន្ទះបាញ់ជាង ១ ០០០លើកផងដែរ ដែលវាយប្រហារតំបន់នោះក្នុងរយៈពេលត្រឹម១ម៉ោងប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រឹម២ថ្ងៃ រន្ទះបាញ់សម្លាប់មនុស្ស៦១នាក់ ក្នុងរដ្ឋ Bihar ប្រទេសឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


