Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ប្រកាសថា «តំបន់​គ្រីមៀ​នឹងនៅជាមួយរុស្ស៊ី»

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តភាពចម្រូងចម្រាសដោយប្រកាសថា «តំបន់​គ្រីមៀនឹងនៅជាមួយរុស្ស៊ី» ដែលជាជំហរ​ស្របតាមផែនការសន្តិភាព​ស្នើឡើងដោយអាមេរិក​ក្នុង​គោលបំណងបញ្ចប់សង្រ្គាម​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time កាល​ពី​​ថ្ងៃ​សុក្រ​ទី​២៥​ខែ​មេសា គូសបញ្ជាក់​ពី​សម្ពាធ​ថ្មី​របស់លោក ត្រាំ លើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ឲ្យ​យល់​ព្រម​​ ផ្ដល់​សម្បទានទឹកដី​ទៅ​រុស្ស៊ី​ជាថ្នូរនឹងបទឈប់បាញ់។

លោក ត្រាំ បាន​និយាយ​​ថា៖ «ហ្សេលេនស្គី ​យល់​ច្បាស់​ពី​រឿង​នេះ។ គ្រប់គ្នាយល់ថា វានៅជាមួយពួកគេជាយូរ​ណាស់​មកហើយ» ដោយ​សំដៅ​លើ​ការ​កាត់​បញ្ចូល​តំបន់​គ្រីមៀ​ជា​ឧបសម្ព័ន្ធ​​របស់​រុស្ស៊ី​កាល​ពី​ឆ្នាំ​២០១៤។ លោក​ថែម​ទាំង​បញ្ជាក់ទៀត​ថា បច្ចុប្បន្ន​មនុស្ស​ភាគ​ច្រើន​នៅ​គ្រីមៀ​និយាយ​ភាសា​រុស្ស៊ី​​ច្រើន​ជាង​ភាសា​កំណើត​ខ្លួន​ឯង​ទៅ​ទៀត។ បន្ថែម​ពី​នេះ លោក ត្រាំ បាន​ដាក់​បន្ទុក​​​ទៅ​លើ​អតីត​ប្រធានាធិបតី​អាមេរិក​គឺ​លោក Barack Obama ដោយ​​សង្កត់​ធ្ងន់​ថា «នេះត្រូវបានផ្តល់​ឲ្យ​ដោយ Obama។ នេះមិនមែន​ត្រូវបានផ្តល់​ឲ្យ​ដោយ ត្រាំ នោះ​ទេ» ហើយ​បើ​​លោកធ្វើ​ជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៤​ រុស្ស៊ី​នឹង​​មិន​អាច​កាត់​យក​ទឹក​ដី​គ្រីមៀ​ឡើយ។

ការ​ប្រកាស​របស់​លោក ត្រាំ គឺជាផ្នែកមួយនៃសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នៅ​អ៊ុយក្រែន ដែល​រួមមាន ការទទួលស្គាល់ជាផ្លូវការនៃការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់គ្រីមៀ ព្រម​ទាំង​ផ្នែកខ្លះនៃភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ក៏ដូចជាការ​ហាមឃាត់​អ៊ុយក្រែន​មិន​ឲ្យ​ចូល​ជា​សមាជិក​អង្គការណាតូ។ ផែនការ​នេះ​ក៏​ស្នើ​​ឲ្យ​​ដក​ទណ្ឌកម្ម​ដែល​បាន​ដាក់​លើ​រុ​ស្ស៊ី​តាំងពី​ឆ្នាំ​​២០១៤​ផ​ងដែរ។

មន្ត្រី​អ៊ុយក្រែន​ បាន​ច្រានចោល​យ៉ាង​ដាច់​អហង្ការ​រាល់​ការ​ទទួល​ស្គាល់​ទឹកដី​ដែល​កាន់កាប់​ដោយ​រុស្ស៊ី។ លោក ហ្សេលេនស្គី បានរំលឹកឡើងវិញថា ការទទួលស្គាល់ការកាន់កាប់បែបនេះគឺ​ហួស​«បន្ទាត់ក្រហម»របស់​អ៊ុយក្រែន​ហើយ។ លោក​បញ្ជាក់​ថា​៖ «​មាន​តែ​ប្រជាជន​អ៊ុយក្រែន​ប៉ុណ្ណោះ​ដែល​អាច​សម្រេច​ចិត្ត​លើ​ទឹកដី​របស់​ពួកគេ​បាន​» ដោយ​សង្កត់ធ្ងន់​លើ​ការ​ប្តេជ្ញាចិត្ត​តាម​រដ្ឋធម្មនុញ្ញ​របស់​អ៊ុយក្រែន​ ក្នុង​ការ​ទាមទារ​យក​ទឹកដី​ដែល​កាន់កាប់​ទាំងអស់​មក​វិញ​រួមទាំង​តំបន់​គ្រីមេ​ផងដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

ក្រសួងការងារនឹងបញ្ជូលការបណ្ដុះបណ្ដាលបច្ចេកទេសចាប់ពី​ថ្នាក់ទី១០ឡើង

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

បុរស ​ជប៉ុន​ លាក់​គ្រោង​ឆ្អឹង​ឪពុក​ក្នុង​ទូខោអាវ ​រយៈពេល​២​ឆ្នាំ ដើម្បីគេច​ពី​ថ្លៃចំណាយលើបុណ្យសព

ព័ត៌មានជាតិ២១ នាទីutes មុន

អាជ្ញាធរខណ្ឌឫស្សីកែវ ចុះពិនិត្យត្រៀមដាក់គ្រឿងចក្រអេស្ការបន្តស្ដារ ប្រព័ន្ធបង្ហូរព្រែកអូរវែងបន្ថែម បញ្ចៀសការជន់លិចតំបន់មួយចំនួន

សេចក្ដីជូនដំណឹង៣១ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”

ព័ត៌មានជាតិ៣៩ នាទីutes មុន

ក្រសួងការងារគ្រោងដាក់រោងជាងបណ្ដុះបណ្ដាលបច្ចេកទេសនៅអនុវិទ្យាល័យជិតតំបន់សេដ្ឋកិច្ច

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួនគ្រូហោរាម្នាក់ដែលទស្សន៍ទាយពីការរញ្ជួយដីមិនពិតនៅលើ TikTok

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលកំពុងស៊ើបសួរបុគ្គលិកសាលាបង្រៀនភាសាកូរ៉េ ១ កន្លែង ជុំវិញករណី ពលរដ្ឋជាច្រើននាក់ មកតវ៉ាទាមទារលុយបង់ថ្លៃសិក្សា

សន្តិសុខសង្គម២២ ម៉ោង មុន

ពលរដ្ឋមួយ​គ្រួសារ​នៅ​ស្រុកស្រែអំបិល​ ពុល​ផ្សិត​អំឡុង​បះ​មក​ចម្អិន​ធ្វើ​ម្ហូប​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក គីម ជុងអ៊ុន សម្ពោធ​នាវា​ចម្បាំង​ថ្មី និង​ធំ​បំផុត​របស់​កូរ៉េ​ខាង​ជើង ទម្ងន់​៥ ០០០​តោន

សេចក្ដីជូនដំណឹង៣១ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”

Sokha Hotels

ព័ត៌មានពេញនិយម