ព័ត៌មានជាតិ
តើករណីណាខ្លះដែលអាចកែតម្រូវទិន្នន័យក្នុងបញ្ជី និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបាន?
អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវបានប្រើប្រាស់ក្នុងការកំណត់អត្តសញ្ញាណបុគ្គល ដែលមានសញ្ជាតិខ្មែរ ដើម្បីធានាការចូលរួមអនុវត្តសិទ្ធ និងកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ ប្រជាពលរដ្ឋគ្រប់រូបដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង អាចស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង ស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិតា និងស្នើសុំកែតម្រូវទិន្នន័យ ក្នុងករណីមានកំហុសទិន្នន័យ។

តើករណីណាខ្លះដែលអាចកែតម្រូវទិន្នន័យក្នុងបញ្ជី និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបាន?
យោងតាមប្រកាស ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំចុះបញ្ជី ការផ្តល់ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងបណ្តឹងមិនសុខចិត្ត របស់ក្រសួងមហាផ្ទៃ នៃជំពូកទី៥ ប្រការ២២ បានចែងថា ករណីដែលអាចកែតម្រូវទន្នន័យក្នុងបញ្ជី និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ស្របតាមច្បាប់ស្តីពីអត្រានុគោលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានកំណត់ដូចខាងក្រោម៖
១.កែតម្រូវទិន្នន័យក្នុងបញ្ជី និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ តាមបញ្ជីអត្រានុកូលដ្ឋាន ដែលត្រូវបានកែតម្រូវរួច ស្របតាមបញ្ញត្តិនៃផ្នែកទី១០ (ការកែបញ្ជីអត្រានុកូលដ្ឋាន) នៃជំពូកទី២ (ការចុះបញ្ជីអត្រានុគោលដ្ឋាន)។ ត្រង់ចំណុចនេះ បើតាមច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាត្រា៨៦ បានចែងថា ក្នុងករណីដែលការចុះបញ្ជីអត្រានុកូលដ្ឋានមានកំហុស ហើយកំហុសនោះ គឺជាកំហុសបច្ចេកទេសរបស់មន្ត្រីអត្រានុគោលដ្ឋានមានសមត្ថកិច្ច មន្ត្រីអត្រានុគោលដ្ឋានអាចកែតម្រូវកំហុសបច្ចេកទេសនោះតាមពាក្យសុំ ឬដោយឆន្ទានុសិទ្ធិ។
កំហុសដែលបានកំណត់នៅក្នុងក្នុងកថាខណ្ឌខាងលើ សំដៅដល់ទិន្នន័យដែលបានសរសេរខុសព័ត៌មានដោយមន្ត្រីអត្រានុកូលដ្ឋាន ដូចជា ការសរសេរខុសឆ្គងអក្ខរាវិរុទ្ធលើនាមត្រកូល ឬនាមខ្លួនជាអក្សរខ្មែរ និងជាអក្សរឡាតាំងរបស់សាមីខ្លួន មាន័យថាសូរសម្លេងដូចគ្នា ប៉ុន្តែការសរសេរខុសគ្នា។ ការសសេរខុសភេទពីឯកសារភ្ជាប់នៅពេលចុះបញ្ជី។ ការសរសេរថ្ងៃ ខែ ឆ្នាំកំណើតរបស់សាមីខ្លួន ខុសពីឯកសារភ្ជាប់។ ការសរសេរខុសថ្ងៃ ខែ ឆ្នាំកំណើតតាមសុរិយគតិ និងការសរសេរខុសខុសថ្ងៃ ខែ ឆ្នាំកំណើតតាមចន្ទគតិ។ ការភាន់ច្រឡំទីតាំងភូមិសាស្ត្ររដ្ឋបាលនៃទីកន្លែងកំណើត។ កំហុសបច្ចេកទេសផ្សេងទៀតដែលកំណត់ដោយប្រកាសអន្តរក្រសួងរវាងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌។ ចំពោះ បែបបទ និងនីតិវិធីនៃការកែតម្រូវកំហុសបច្ចេកទេស ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

បុគ្គលដែលទទួលបានព្រះរាជក្រឹត្យស្តីពីការចូលសញ្ជាតិខ្មែរ ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា និងស្នើសុំកែតម្រូវទិន្នន័យ ក្នុងករណីមានកំហុសទិន្នន័យ នៅនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ។
២.កែតម្រូវទិន្នន័យក្នុងបញ្ជី និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ តាមបញ្ជីអត្រានុកូលដ្ឋាន ករណីបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានការកត់ត្រាខុសពីបញ្ជីអត្រានុកូលដ្ឋាន។
៣.ជនដែលទទួលបានសញ្ជាតិខ្មែរ ហើយមិនបានចុះបញ្ជីអត្រានុគោលដ្ឋាន អាចស្នើសុំកែតម្រូវទិន្នន័យអត្តសញ្ញាណរបស់ខ្លួននៅក្នុងបញ្ជី និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយផ្អែកលើព័ត៌មានក្នុងព្រះរាជក្រឹត្យស្តីពីការចូលសញ្ជាតិរបស់ខ្លួន។
ក្នុងករណីដែលទិន្នន័យក្នុងបញ្ជីអត្រានុកូលដ្ឋានពុំមានកំហុស ប៉ុន្តែទិន្នន័យក្នុងអត្តសញ្ជាណបណ្ណសញ្ជាតិខ្មែរមានកំហុសបច្ចេកទេស នោះការកែតម្រូវត្រូវបានកំណត់ដូចខាងក្រោម
ក- កំហុសបច្ចេកទេសដោយការវាយបញ្ជូលទិន្នន័យខុសចូលទៅក្នុងប្រព័ន្ធ ដូចជាកំហុសឆ្គងអក្ខរាវីរុទ្ធលើ គោត្តនាម និង/នាម (អក្សរខ្មែរ និង/អក្សរឡាតាំង) ថ្ងៃខែឆ្នាំកំណើត ទេភ ទីកន្លែងកំណើត និង/ឬអាសយដ្ឋាន។
ខ- កំហុសបច្ចេកទេសផ្សេងទៀត រួមទាំងការបំពេញបែបបទលើពាក្យស្នើសុំផ្តល់មានការភាន់ច្រឡំ ឬមិនច្បាស់លាស់ ឬខុសទៅនឹងឯកសារយោង ដែលបានភ្ជាប់មកជាមួយ សំដៅសម្រេចឱ្យបានបុគ្គលម្នាក់មានអត្តសញ្ជាណតែមួយ ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


