សន្តិសុខសង្គម
អគ្គិភ័យលេបត្របាក់ផ្ទះជនជាតិដើមភាគតិចព្នង១ខ្នង នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
ផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះស្ទើទាំងស្រុងនៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២៩ខែមេសា ឆ្នាំ២០២៥ ដែលស្ថិតក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រដាខេត្តមណ្ឌលគិរី។

ម្ចាស់ផ្ទះ ឈ្មោះ យូត អុីន ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិព្នង មុខរបរកសិករ និងប្រពន្ធឈ្មោះ ក្រោះ អៀន ភេទស្រីអាយុ ៣២ឆ្នាំ ជនជាតិព្នង មុខរបរកសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។ បើតាមការឆ្លើយបំភ្លឺពីម្ចាស់ផ្ទះបានបញ្ជាក់ថា ក្នុងករណីអគ្គិភ័យឆាបឆេះខាងលើនេះគឺ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
លោក ផ្លង ជំនិត អធិការស្រុកពេជ្រាដា បានឲ្យដឹថា ផ្ទះជនរងគ្រោះដោយអគ្គិភ័យឆាបឆេះខាងលើ១ខ្នង ធ្វេីពីឈេីប្រក់ ស័ង្កសីទំហំ ៧x៩ ម៉ែត្រ និងទ្រព្យសម្បត្តិជាផ្សេងៗជាច្រើនទៀត លើសពីនោះក៏មានទាំងប្រាក់រៀល និងប្រាក់ដុងវៀតណាមថែមទៀតផង។ ក្នុងប្រតិបត្តិការពន្លត់ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនោះ សមត្ថកិច្ចបានប្រើប្រាស់អស់ទឹកចំនួន ២រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង និងមិនរាលដាលឆេះឆ្លងទៅផ្ទះក្បែរនោះឡើយ។

លោកអធិការ បានបន្តថា បើតាមការសួបំភ្លឺពីម្ចាស់ផ្ទះឈ្មោះ យូត អុីន ប្រាប់ថា មូលហេតុបណ្ដាលឲ្យឆេះ មកពីឆ្លងចរន្តអគ្គិសនីពិតប្រាកដមែន។ ចំពោះហេតុការណ៍នេះ លោកបញ្ជាក់ថា មិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះនោះទេ៕
អត្ថបទ៖ រៀម សុខហេង



-
ចរាចរណ៍១ សប្តាហ៍ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន