ព័ត៌មានជាតិ
ទិន្នផលទុរេនទឹកឈូឆ្នាំនេះល្អជាងឆ្នាំមុន ខណៈដែលរសជាតិកាន់តែឈ្ងុយឆ្ងាញ់និងមានទីផ្សារល្អ
កំពត ៖ កាលពីរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៥ ប្រជាកសិករដាំទុរេននិងលោកស្រីមេ ភូមិស្នំប្រាំពី ថាឃីម៉ាក់ប្រាង្គ ស្រុកទឹកឈូបានបញ្ជាក់ជាទូទៅទុរេននិងបានចាប់ផ្តើមប្រមូលផលបានបណ្តើរៗពីពេលនេះចូលឆ្នាំមកហើយមកដល់ពេលនេះកំពុងតែពេញបន្ទុកតែម្តងគ្រប់ចម្ការប្រមូលផលទុរេនគ្រប់ៗគ្នា និងថាទុរេនឆ្នាំនេះមានទិន្នផលខ្ពស់ជាងឆ្នាំមុន ផ្លែក៏ធំរសជាតិក៏កាន់តែឈ្ងុយឆ្ងាញ់ជាងគេ។

ប្រជាពលរដ្ឋនិងប្រជាកសិក និងអាជ្ញាធរឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានបញ្ជាក់ថា ឥឡូវនេះរដូវប្រមូលផលទុរេនបានចូលមកដល់ហើយ សម្រាប់ទិន្នផលទុរេនឆ្នាំនេះខ្ពស់ជាងឆ្នាំមុន ផ្លែក៏ពេញទឹកហើយធំល្អ រសជាតិក៏កាន់តែឈ្ងុយឆ្ងាញ់ ជាងទុរេននៅតំបន់ផ្សេងៗ នៃខេត្តកំពត ខណៈដែលតម្លៃទីផ្សារក៏ប្រសើរ បន្ទាប់ពីអាជ្ញាធរស្រុក ក៏ដូចជាឃុំស្នើសុំឱ្យអាជីវករលក់តែទុរេនក្នុងខេត្ត និងក្នុងតំបន់របស់ខ្លួននោះ។

ចំណែកម្ចាស់ចម្ការ និងជាអាជីវករលក់ទុរេននៅតាមផ្លូវទៅរមណីយដ្ឋានទឹកឈូ ដែលមានយីហោ តាន់ ម៉ាប់ បានបញ្ជាក់ថា គាត់លក់ទុរេនពេញមួយឆ្នាំតែម្តង គាត់មានអតិថិជនច្រើន ហើយភ្ញៀវទេសចរក៏មានភាពជឿជាក់ និងជួយគាំទ្រទិញទុរេនគាត់ហូបច្រើនដែរ ហើយមិនសូវសូញសាញ់រឿងតម្លៃទេ ព្រោះគាត់លក់តែទុរេនក្នុងតំបន់។

ស្មៀនឃុំម៉ាក់ប្រាង្គ លោក ធាន លី បានបញ្ជាក់ដែរថា ដោយមានការណែនាំពីលោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ អាជ្ញាធរឃុំតែងតែចុះទៅណែនាំដល់ប្រជាពលរដ្ឋជាអ្នកដាំ អាជីវករ សូមឱ្យរក្សាភាពស្មោះត្រង់ កុំយកទុរេនពីប្រទេសជិតខាងមកបន្លំលក់ឱ្យភ្ញៀវ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់កិត្តិសព្ទរបស់ទុរេនកំពត ពិសេសអាជ្ញាធរតែងតែលើកទឹកចិត្ត ឱ្យអាជីវករនៅតាមផ្លូវទៅទឹកឈូ លក់តែទុរេនទឹកឈូបានហើយ លោកបានបញ្ជាក់ដែរថា ទុរេនទឹកឈូផ្លែធំល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់ជាងគេ នៅក្នុងខេត្ត។

លោក ធាន លី បានប្រាប់ថា ទុរេនដែលមានផ្លែពណ៌ប្រផេះភាគច្រើន ដាំតាមតំបន់ជើងភ្នំ និងពណ៌ខៀវដាំ ភាគច្រើនដាំនៅតាមបន់ក្បែរមាត់ព្រែក ឬមាត់ជ្រោះ៕
ដោយ ៖ សឹង រ៉ាត់










-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


