ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ទម្លាយរឿងដែលនិយាយ កាលពីជំនួបជាមួយ ត្រាំ នៅបុរីវ៉ាទីកង់
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជួបប្រជុំគ្នាក្នុងរយៈពេលដ៏ខ្លីមួយ ក្នុងអំឡុងព្រះរាជពិធីបុណ្យសពរបស់សម្ដេចប៉ាប Francis នៅបុរីវ៉ាទីកង់ ដែលជាពេលវេលាដ៏គួរឲ្យកត់សម្គាល់មួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី។
លោក ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃទី៣ឧសភាថា កិច្ចសន្ទនារយៈពេល ១៥នាទីជាមួយលោក ត្រាំ ផ្តោតលើបញ្ហាសំខាន់ៗដូចជា ប្រព័ន្ធការពារដែនអាកាស និងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។ លោក ហ្សេលេនស្គី បានបន្ថែមថា លោក និងមេដឹកនាំអាមេរិក ក៏បានព្រមព្រៀងគ្នាដែរថា បទឈប់បាញ់រយៈពេល ៣០ថ្ងៃរវាងទីក្រុងកៀវ និងទីក្រុងមូស្គូ គឺជាជំហានដំបូងដ៏ត្រឹមត្រូវឆ្ពោះទៅរកការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
កិច្ចប្រជុំនេះក៏បាននាំទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែសំខាន់ៗរបស់សហរដ្ឋអាមេរិក និងអ៊ុយក្រែន ដែលរួមបញ្ចូលទាំងការបង្កើតមូលនិធិវិនិយោគរួមមួយដែលមានការត្រួតពិនិត្យស្មើគ្នារវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងជំនួបនៅបុរីវ៉ាទីកង់ លោក ត្រាំ ក៏ធ្លាប់ទម្លាយរឿងដែលលោក និង ហ្សេលេនស្គី និយាយគ្នានៅទីនោះដែរ។ កាលពីថ្ងៃទី២៧ខែមេសា លោកត្រាំ ប្រាប់ទៅអ្នកសារព័ត៌មានថា «គាត់ប្រាប់ខ្ញុំថា គាត់ត្រូវការអាវុធបន្ថែមទៀត ប៉ុន្តែគាត់និយាយអ៊ីចឹង៣ឆ្នាំហើយ។ គាត់ត្រូវការអាវុធបន្ថែមទៀត ហើយយើងនឹងឃើញអ្វីដែលកើតឡើង។ ខ្ញុំចង់ឃើញរឿងទាក់ទងនឹងរុស្ស៊ី កើតឡើង»។
យ៉ាងណាក្តី បើតាមការចុះផ្សាយរបស់ RT, លោកត្រាំ បញ្ជាក់ថា លើកនេះលោក ហ្សេលេនស្គី ដូចជាសុភាពនិងទន់ភ្លន់ ជាងលើកមុនៗ ជាពិសេសពេលមេដឹកនាំទាំងពីរប៉ះសម្តីគ្នា នៅឯការិយាល័យពងក្រពើ នៃសហរដ្ឋអាមេរិក កាលពីខែកុម្ភៈតែម្តង៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ ទម្លាយរឿងដែលលោកនិងហ្សេលេនស្គី និយាយគ្នានៅបុរីវ៉ាទីកង់ ថ្ងៃមុន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ