កីឡា
Kroos ចុចឈ្មោះកីឡាករ Barcelona ម្នាក់ សំខាន់ជាង Yamal, Raphinha, Lewandowski
វីរបុរស Real Madrid លោក Toni Kroos បានចាត់ទុកខ្សែបម្រើ Pedri ជាកីឡាករដ៏សំខាន់បំផុតរបស់ Barcelona បច្ចុប្បន្ន ពោលគឺសំខាន់ជាង Lamine Yamal, Raphinha និង Robert Lewandowski ទៅទៀត។

Kross បានបង្ហាញការកោតសរសើរជាខ្លាំង លើ Pedri ហើយលោកក៏បានលើកឡើងយ៉ាងគួរឱ្យចាប់អារម្មណ៍ ថាយុវជនវ័យ ២២ ឆ្នាំរបស់ Barcelona រូបនេះជាកីឡាករល្អបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន នៅក្នុងតំណែងរបស់គេផងដែរ។

ដកស្រង់ពាក្យសម្តីដើមចេញពី Managing Barca ខ្សែបម្រើសញ្ជាតិ អាល្លឺម៉ង់ វ័យ ៣៤ ឆ្នាំបាននិយាយយ៉ាងដូច្នេះថា៖ «នៅក្នុងក្រសែភ្នែករបស់ខ្ញុំ Pedri ជាកីឡាករម្នាក់ ដែលសំខាន់ជាង Lamine Yamal, Raphinha ឬ Lewandowski ទៅទៀត។… Pedri គឺជាកីឡាករបច្ចុប្បន្ន ដែលល្អបំផុតនៅលើពិភពលោក ក្នុងតំណែងរបស់គាត់»។
គួរដឹងថា Pedri នៅរដូវកាលនេះ កំពុងក្លាយជាកម្លាំងស្នូលដ៏សំខាន់របស់ Barcelona ដោយរូបគេបង្ហាញខ្លួនសរុបបានចំនួន ៥៤ ប្រកួត រកបានគ្រាប់បាល់ចំនួន ៦ គ្រាប់ និង assist ចំនួន ៧ លើក៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


