Connect with us

កីឡា

ដំណឹងល្អ Lewandowski មកវិញ ខណៈដំណឹងមិនល្អ Barca អវត្តមានកម្លាំងសំខាន់ ២ នាក់យប់នេះ

បានផុស

នៅ

ក្លិបអ្នកមានបុណ្យ FC Barcelona បានប្រកាសបញ្ជីឈ្មោះកីឡាករទាំង ២៣ នាក់ជាផ្លូវការ ដើម្បីត្រៀមជួបជាមួយក្រុម Inter Milan ក្នុងពានរង្វាន់ Champions League។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កីឡាករ Barcelona

នារាត្រីនេះវេលាម៉ោង ២ រំលងអាធ្រាត្រឈានចូលថ្ងៃទី ពុធ ទី ៦ ខែ ឧសភា ឆ្នាំ ២០២៥ ក្រុម Barcelona នឹងត្រូវធ្វើទៅទឹកដី អ៉ីតាលី ជួបតទល់គ្នាជាមួយក្រុម Inter Milan នៅក្នុងការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UCL។

យ៉ាងណា មុនការប្រកួតនេះមកដល់ គឺ Barcelona មានទាំងដំណឹងល្អផង និងអាក្រក់ផង។ ដំណឹងល្អ គឺខ្សែប្រយុទ្ធឆ្នើម Robert Lewandowski បានត្រឡប់មកវិញហើយ បន្ទាប់ពីរបួសសរសៃពួរ។ ចំណែកដំណឹងមិនល្អ គឺពួកគេនឹងអវត្តមានកីឡាករសំខាន់ ២ នាក់ គឺខ្សែការពារស្លាបស្តាំ Jules Kounde និងខ្សែការពារស្លាបឆ្វេង Alejandro Balde ដោយសារបញ្ហារបួសដូចគ្នា។

ក្រៅអំពីកីឡាករទាំង ២ ខាងលើ គឺអ្នកចាំទី Marc-Andre ter Stegen ដែលទើបតែជាពីរបួសសរសៃជង្គង់ ACL ក៏បានអវត្តមានផងដែរ ដោយសារគាត់បានរងរបួសនេះតាំងពីដើមរដូវកាល ដូច្នេះហើយទើបគាត់ពុំត្រូវបាន Barcelona ចុះឈ្មោះចូលក្នុងបញ្ជីប្រកួតប្រជែងក្នុងពាន UCL។

Jules Kounde
Alejandro Balde
បញ្ជីឈ្មោះកីឡាករ Barcelona

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម