Connect with us

សុខភាព

អ្វី​ទៅជា​អា​ហ្វេ​រ៉ែ​ស៊ី​ស (Apheresis)!

បានផុស

នៅ

​ជា​បច្ចេកវិទ្យា​ក្នុងការ​ដកយក​កោសិកា​ឈាម​ពី​មនុស្ស ដើម្បី​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ដែល​កំពុងមាន​អាសន្ន​ផ្នែក​វិបត្តិ​ឈាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុង​សតវត្ស​ទី ២០ នៅ​ខែមេសា ១៩៨១ ម៉ាស៊ីន​ដ៏​ទំនើប​ត្រូវ​បាន​បង្កើត​ឡើងជា​លើកដំបូង ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ​ក្នុងការ​ដកយក​កោសិកា​ឈាម ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​។

​មន្ទីរពេទ្យ​កាល់ម៉ែត បានចាប់ផ្តើម​អនុវត្ត​បច្ចេកទេស​ទំនើប​នេះ​តាំងពី​ឆ្នាំ​២០១៣ ក្នុងការ​ព្យាបាល​ជំងឺមហារីក​ឈាម ជំងឺ​រ៉ាំរ៉ៃ និង​ការផ្តល់​ផលិតផល​ឈាម​ដែលមាន​ប្រសិទ្ធភាព ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​ជាច្រើន​។ ក្នុងការ​អនុវត្ត​សព្វថ្ងៃនេះ យើង​បាន​ដកយក​នូវ​កោសិកា​ឈាម​មួយចំនួន​ដូចជា​៖

– គ្រាប់​ឈាម​មហារីក​

– ប្លា​ស្មា​

– ប្លា​កែ​ត​

– និង​កោសិកា​ពូជ​ដើម​។​

​លើសពីនេះ​ទៀត យើង​អាច​ដកយក​នូវ​សារធាតុ​ពុល​ចេញពី​ប្លា​ស្មា (Therapeutic Plasma Exchange) ដើម្បី​សង្គ្រោះ​ជីវិត​អ្នកជំងឺ​៖

– ខ្សោយ​សាច់ដុំ​ធ្ងន់ធ្ងរ (Myasthenia gravis)

– វិបត្តិ​កកឈាម​នៅ​សរសៃ​តូចៗ (Thrombotic Thrombopenic Purpura)

– ខ្សោយ​សាច់ដុំ​ដោយ​វិបត្តិ​ប្រព័ន្ធ​សរសៃ​ប្រសាទ (Guillain Barre Syndrom) ។​ល​។​

​មន្ទីរពេទ្យ​កាល់ម៉ែត បានផ្តល់​ជូន​នូវ​ការព្យាបាល​ដោយ​អា​ហ្វេ​រ៉េ​ស៊ី​ស លើកដំបូង​បង្អស់​នៅ​កម្ពុជា និង​កំពុងតែ​អភិវឌ្ឍ​បន្ថែម​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ទៀត​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​តើគួរធ្វើយ៉ាងណា ពេល​អ្នក​តឹង​ច្រមុះ និង​ហៀរ​សំបោរ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម