Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងប្រតិបត្តិការរដ្ឋបាលនៅតំបន់ផ្លូវរថភ្លើង

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ចំនួន៣នាក់ ក្រោយពិនិត្យឃើញមានសារធាតុញៀន ក្នុងប្រតិបត្តិការចុះរដ្ឋបាលតាមបណ្ដោយផ្លូវរថភ្លើង និងតាមបន្ទប់ជួលនៅក្នុងភូមិតាងួន សង្កាត់កាកាបទី១ កាលពីរសៀលថ្ងៃទី៦​ ខែឧសភា ឆ្នាំ២០២៥​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា​ ការចុះធ្វើរដ្ឋបាលនៅតាមបណ្ដោយផ្លូវរថភ្លើងនេះ គឺដេីម្បីរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ​ និងទប់ស្កាត់បទល្មេីសផ្សេងៗ​ក្នុងមូលដ្ឋាន។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា​ ក្នុងពេលប្រតិបត្តិការធ្វើរដ្ឋបាលកម្លាំងបានប្រទះឃើញជនសង្ស័យខាងលើកំពុងឈរនៅលើផ្លូវរថភ្លើង ទើបមានការសង្ស័យក៏បានធ្វើការសួរនាំ និងនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីពិនិត្យទឹកនោមរកសារធាតុញៀនខុសច្បាប់ ក្រោយពីពិនិត្យឃើញថា ជនសង្ស័យខាងលើពិតជាបានប្រើប្រាស់នូវសារធាតុខុសច្បាប់ពិតប្រាកដមែន។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅផ្នែកនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម