ព័ត៌មានអន្ដរជាតិ
ឥណ្ឌា អះអាងថា ខ្លួនសម្លាប់ភេរវករហោចណាស់ ១០០នាក់ ក្នុងប្រតិបត្តិការ Sindoor
ប្រទេសឥណ្ឌា បានប្រកាសថា ភេរវករយ៉ាងហោចណាស់ ១០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារជាបន្តបន្ទាប់ដែលធ្វើឡើងក្រោមប្រតិបត្តិការ «Sindoor» ដែលជាចំណាត់ការយោធាសងសឹកចំពោះការវាយប្រហារភេរវកម្មទីក្រុង Pahalgam នៅតំបន់កាស្មៀរ កាលពីថ្ងៃទី២២ខែមេសា ដែលបានសម្លាប់មនុស្ស ២៦នាក់។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh បានបង្ហាញតួលេខនេះនៅថ្ងៃព្រហស្បតិ៍ទី៨ខែឧសភានេះ ដោយបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធឥណ្ឌាបានកំណត់គោលដៅជាក់លាក់លើទីតាំងភេរវករចំនួន៩ នៅក្នុងប្រទេសប៉ាគីស្ថាន និងតំបន់កាស្មៀរដែលកាន់កាប់ដោយប៉ាគីស្ថាន។ លោក Singh បានសង្កត់ធ្ងន់ថា ប្រតិបត្តិការនេះកំពុងបន្ត ហើយឥណ្ឌានឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការកើនឡើងភាពតានតឹងណាមួយពីប៉ាគីស្ថាន។
វាជាតួលេខថ្មីមួយ ខណៈក្រោយការវាយប្រហារថ្ងៃទី៧ឧសភារបស់ឥណ្ឌា ភាគីប៉ាគីស្ថានបានបញ្ជាក់ថា មានអ្នកស្លាប់ចំនួន ៣១នាក់ ហើយសុទ្ធតែជាជនស៊ីវិល ក្នុងនោះក៏រួមមានទាំងកុមារផងដែរ។
ប៉ាគីស្ថាន បានថ្កោលទោសការវាយប្រហារនេះថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន ហើយនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានបើកដៃឲ្យកងទ័ពរបស់ខ្លួន ចាត់វិធានការសងសឹកវិញ បន្ទាប់ពីឥណ្ឌា វាយប្រហារចូលទឹកដីរបស់ខ្លួននៅតំបន់កាស្មៀរ។
ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Sharif បានចេញសេចក្តីថ្លែងការណ៍មួយថា «ស្របតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ, ប៉ាគីស្ថានសូមរក្សាសិទ្ធិក្នុងការឆ្លើយតបដើម្បីការពារខ្លួនក្នុងពេល ទីកន្លែង និងរបៀបដែលខ្លួននឹងសម្រេចចិត្ត ដើម្បីសងសឹកចំពោះការបាត់បង់ជីវិតជនជាតិប៉ាគីស្ថានស្លូតត្រង់ និងការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។ កងកម្លាំងប្រដាប់អាវុធនៃប្រទេសប៉ាគីស្ថាន ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពឆ្លើយតបទៅវិញហើយ»។
សហគមន៍អន្តរជាតិបានសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ។ មេដឹកនាំពិភពលោក រួមទាំងអ្នកមកពីអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងចិន បានអំពាវនាវឲ្យមានការបន្ធូរបន្ថយជាបន្ទាន់ និងការវិលត្រឡប់ទៅរកកិច្ចសន្ទនាការទូត ដើម្បីបញ្ចៀសជម្លោះបន្តទៀត៕
ដោយ៖ ឈាង
ចុចអាន៖ ប៉ាគីស្ថាន ព្រមានថា សង្គ្រាមនុយក្លេអ៊ែរ អាចផ្ទុះឡើងគ្រប់ពេល
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


